ព័ត៌មានជាតិ
-
សាខាកាកបាទក្រហមកម្ពុជាបានជួសជុលដំបូលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ប៉ើង ថ្ងៃចេញផ្សាយៈ 22 March, 2023(ខេត្តប៉ៃលិន)៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាបានដឹកនាំក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចំនួន ២១នាក់ ស្រី ៤នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង១៥:៤០នាទីល្ងាចនាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣ ចំនួន ៥ខ្នងផ្ទះ៖ ១.មេគ្រួសារឈ្មោះ សួស សល់ ភេទប្រុស អាយុ ៦២ ឆ្នាំ ផ្ទះទំហំ ៤×៦ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២ សន្លឹក ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ២.មេគ្រួសារឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ ៦×៨ ម៉ែត្រ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន […]