សាខាកាកបាទក្រហមកម្ពុជាបានចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមភូមិស្តីពីការបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

ខេត្តប៉ៃលិន៖ កាលពីថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា និង មានការឧបត្ថម្ភគាំទ្រពី ICRC ក្រុមប្រតិបត្តិសាខា ចំនួន ២នាក់ ស្រី ១នាក់ បានដឹកនាំ យុវជន កក្រក ចំនួន ៦នាក់ ស្រី២នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះរស់នៅក្នុងភូមិ បុសស្អំ និង ភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកទទួលផលចំនួន ៣៥ខ្នងផ្ទះ អ្នកចូលរួម ចំនួន ១៣៧ នាក់ ស្រី ៨៩ នាក់ ចែកម៉ាស់ ២ ដុំធំ ប័ណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ចំនួន ៥២ សន្លឹក ផ្ទាំងរូបភាព ៣កុំ ៣ការពារ ចំនួន ៧ សន្លឹក ដើម្បីអោយបងប្អូនប្រជាពលរដ្ឋរស់នៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះ ដោយត្រូវមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចែល ហើយចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយត្រូវតែពាក់ម៉ាស់ជាប់ជាប្រចាំ ដើម្បីចូលរួមការពារមេរោគកូវីដ19 បម្លែងថ្មី ( ដែលតា )ដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលបន្តចូលក្នុងសហគមន៍បានទៀត ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare