ជនសង្ស័យករណីឃាតកម្មកាប់ទៅលើបុរសអ្នកកំពុងតែជិះម៉ូតូនៅតាមផ្លូវ

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឡោមព័ទ្ធចាប់បានភ្លាមៗ ក្រោយរូបគេបានធ្វើសកម្មភាពស្ទាក់វាយ និងកាប់បុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ភ្លាមៗនៅវេលាម៉ោង ០៩:២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តជោតឹក ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធី ឈុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-9339 ចេញពីផ្ទះដើម្បីទៅទិញទឹកកកនៅក្បែររបងវត្តចម្ងាយពីផ្ទះប្រហែល ១០០ម៉ែត្រលុះពេលជិះត្រឡប់មកវិញក៏ត្រូវបានជនសង្ស័យឈ្មោះ ធឿន ខ្នា ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលរស់នៅក្បែរគ្នាដែលគេស្គាល់ថា ជាមនុស្សបែកថ្នាំបានចេញមកមានទាំងដំបង និងពូថៅវាយបណ្តាលឱ្យដួល និងបានកាប់ចិញ្រ្ចាំទាំងម៉ូតូ និងមនុស្សបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ និងកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែដែលដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការដោយមានការសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹម សុង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានធ្វើការឡោមព័ទ្ធរហូតឃាត់ខ្លួនសង្ស័យខាងលើបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ចំណែកសពជនរងគ្រោះត្រូវបាន កោសល្យវិច្ច័យធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare