ឆ្មក់បង្ក្រាបឈើម្រេញជាង៥០កំណាត់ដែលឈ្មួញយកមកលាក់ទុកនៅក្រោយផ្ទះពលរដ្ឋ

បើចឹងមែននោះ?


ខេត្តកំពង់ស្ពឺ៖ ឈើឡាំងប្រភេទម្រេញចំនួន៥៤កំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តនិងអាជ្ញាធរស្រុកធ្វើ ការចុះបង្ក្រាបកាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចក្រោយផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ដឹកនាំកម្លាំងធ្វើការបង្ក្រាប ដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នឹងមានការសហការចូលរួមពីលោក មួង ធីអភិបាលស្រុកឱរ៉ាល់ ព្រមទាំងលោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿ អធិការនគបាលស្រុកឱរ៉ាល់ផងដែរ។


បើតាមលោកឩត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងបាននិយាយអោយដឹង
គំនរឈេីដែរត្រូវបង្ក្រាបបានខាងលេី មានចំនួនសរុប(៥៤ដុំ)កំណាត់ ស្មេីនឹងជាង(១២ម៉ែត្រគូប) ១២,៥៣៨ម៉ែត្រគូបដែល ឈើមានមុខកាត់ ៣០ជុំទៅ៤០ជុំ សុទ្ធសឹងតែជា ប្រភេទ ឈេីម្រេញ នឹងត្រសេកផងដែរ។ក្រោយពីការបង្ក្រាបរួចមក ឈេីទាំងអស់ត្រូវបាន លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា នឹងលោក មួង ធី ប្រគាល់ជូនទៅខាងមន្ត្រីជំនាញ(បរិស្ថាន)ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ដេីម្បីចាត់ការបន្តតាមផ្លូវថ្នល់ស្តីអំពីព្រៃឈេី។
បើតាមការអោយដឹងពីសមត្ថកិច្ចនិយាយថាឈើខាងលើនេះម្ចាស់មានឈ្មោះរិទ្ធិ និងឈ្មោះភារម្យ រស់នៅម្តុំរម្មណីយដ្ឋានអំពែភ្នំ ភូមិតាំងទន្លេរ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ហើយការដឹកជញ្ជូនឈើខាងលើនេះចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកតាមគោយន្តកន្ត្រៃយកមករក្សាទុកស្តុបក្រោយផ្ទះពលរដ្ឋខាងលើ ក្រោមការគ្រប់គ្រងរបស់លោក ខន សុខខុន ប្រធានការរិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ការដឹកជញ្ជូនឈើនេះមានការឃុបឃិតនិងបើកភ្លើងខៀវពីមន្ត្រីបរិស្ថានក្នុងការបង់លុយជាថ្នូរនិងការមិនចាប់បង្ក្រាប។ហើយកន្លងទៅថ្មីៗនេះប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋធ្វើការចុះបង្ក្រាបម៉ាស៊ីនអារឈើខុសចំនួន៣កន្លែងផ្សេងគ្នាដកហូតបានឈើជាង៤០ម៉ែត្រគូបនិងជាង១០០កំណាត់ផងដែរក្នុងដែនគ្រប់គ្រងរបស់លោកខន សុខខុន តែម្តង។ហើយការបង្ក្រាបឈើនេះដែរ
ទាល់តែមានការចង្អុលបង្ហាញពីឯកឩត្តមអភិបាលខេត្តទើបមានការបង្ក្រាបបែបនេះ កក្តានេះហើយដែលធ្វើអោយព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រងនូវវិនាសហិនហោចអស់នោះ។ប្រជាពលរដ្ឋអ្នករកស៊ីដឹកផលអនុផលព្រៃឈើលក្ខណគ្រួសារសូមធ្វើការសំណូមពរដល់លោកអែម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិងឯកឩត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់កម្លាំងជំនាញអធិការកិច្ចចុះពិនិត្យទង្វើររបស់លោកខន សុខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះផងបើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រលាយអស់ជាក់ជាមិនខានឡើយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare