
មូលហេតុអ្វីបានជាអធិការខណ្ឌដូនពេញមិនបង្ក្រាបទីតាំងហ្គាមអនឡាញនៅក្រោយស្ថានទូតបារាំង?ឬមួយក៏ដោយសារតែ$$$
ភ្នំពេញ: ហ្គេមអនឡាញនៅក្រោយស្ថានទូតបារាំងមួយកន្លែងដែលរាល់ថ្ងៃនេះកំពុងតែបើកលេងបានយ៉ាងសប្បាយខណ:ពេលដែលសមត្ថកិច្ចមើលមិនឃើញ(ដឹងហើយឬធ្វើមិនដឹង?)។
ជារៀងរាល់ថ្ងៃមានមហាជនជាច្រើនដែលកំពុងតែធ្វើការរិ:គន់ទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យ៉ាងខ្លាំងអំពីល្បែងស៊ីសងតាមអនឡាញមួយកន្លែងនេះតែដោយឡែកខាងអជ្ញាធរវិញហាក់បីដូចជាធ្វើមិនដឹងមិនឮទៅវិញ។
បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងកាលពីថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នេះថាទីតាំងហ្គេមអនឡាញមួយកន្លែងគេឃើញបើកលេងយូរណាស់មកហើយតែក៏គេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ទៅបង្ក្រាបដែរ ហើយជារៀងរាល់ថ្ងៃគេឃើញមានក្មេងៗជាច្រើនដែលខ្លះជាសិស្សសាលាចូលលេងជារៀងរាល់ថ្ងៃ ហើយពួកគាត់ក៏បានបន្តទៀតថារាល់ថ្ងៃនេះពួកគាត់ការព្រួយបារម្មណ៍យ៉ាងខ្លាំងពីបញ្ហាអំពើចោរកម្មផ្សេងៗហើយនឹងក្រុមញៀនថ្នាំទៀតផងព្រោះពួកគាត់សំគាល់ឃើញថាបើទីតាំងណាមានល្បែងស៊ីសងច្រើនទីនោះនឹងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខាន។
ហើយបើតាមប្រភពពីអ្នកសារព័ត៌មានខ្លះទៀតបានបង្ហើបអោយដឹងថា ពួកគេក៏បានធ្វើការផ្សាយជុំវិញករណីល្បែងអនឡាញមួយនេះដែរតែផ្សាយមិនបានប៉ុន្មានផងក៏ចេះតែមានអ្នកនេះមានអ្នកទាក់ទងតាមទូរស័ព្ទមកគំរាមទៀតផងតែមិនដឹងថាអ្នកណានៅពីក្រោយខ្នងទីតាំងល្បែងមួយនេះឡើយ ។
គួររំលឹកផងដែរថាកន្លងរាជរដ្ឋាភិបាលបានចេញសារាចរណែនាំសូមអោយបិតនឹងបញ្ឈប់លែងអោយមានល្បែងតាមអនឡាញហើយជាពិសេសកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះក៏ រាជរដ្ឋាភិបាលបានដាក់បញ្ជាយ៉ាងហ្នឺងម៉ាត់ម្តងទៀតតែខាងអាជ្ញាធរក្នុងសង្កាត់ស្រះចកនេះនៅតែមិនបង្ក្រាបនៅឡើយបែបនេះហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលអញ្ចឹង។
សូមបញ្ជាក់ផងដែរថាកន្លងមកអង្គភាពសារព័ត៌មានយើងក៏ធ្លាប់បានទាក់ទងសុំបទសម្ភាសន៍ជាមួយលោកអភិបាលខណ្ឌដូនពេញម្តងៗរួចមកហើយតែលោកបានបញ្ជាក់មកវិញថាចាំលោកចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែងនោះគឺស្ថិតនៅខាងក្រោយស្ថានទូតបារាំងទល់មុខច្រកចូលពេទ្យកាល់ម៉ែតច្រកខាងក្រោយនៅក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មួយនេះតែថោយឡែករហូតមកដល់ឥឡូវនេះទីតាំងល្បែងនេះនៅតែបើកលេងបានដដែល។តើមូលហេតុអ្វី?
បន្ទាប់ពីមានការរិ:គន់ខ្លាំងៗពីសំណាក់ប្រជាពលរដ្ឋដូច្នេះយើងខ្ញុំជាអ្នកសារព័ត៌មានក៏សូមសុំណូមពរដល់អជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាពិសេសឯកឧត្តម ឃួង ស្រេង សូមមេត្តាមានវិធានការទប់ស្កាត់នឹងបង្ក្រាបផងទាន បើសិនជានៅតែបែបនេះទៀតវាអាចធ្វើអោយមានផលប៉ះពាល់ដល់សង្គមជាតិយើងជាក់ជាមិនខាន៕