សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ត្បូង​ឃ្មុំ​ ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ឆ្នាំ​២០២៥

(ត្បូងឃ្មុំ)​៖​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំបានដឹកនាំសមាជិក-សមាជិកាប្រារព្ធធ្វើទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ ប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិក Beat Plastic Pollution” ស្ថិតនៅបរិវេណអគារតេជោបូព៌ា សហភាពសារព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ​ នារ​សៀល​ថ្ងៃ​ទី០៥​ ខែមិថុនា​ ឆ្នាំ​២០២៥។

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ លេីកទី​២៩​ ឯកឧត្ដម​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​ សមាជិក​-សមាជិកា​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទូទាំង​ខេត្ត​ត្បូង​ឃ្មុំ​ដែល​បាន​ចូលរួម​នូវ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​ និង​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន​កម្ពុជា​ដោយ​បាន​ចូលរួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិក ការរេីស​ និង​ប្រមូល​សំណល់​សំរាម​ប្លាស្ទិក​នៅតាម​ដងផ្លូវ​ និង​ក្នុង​សហគមន៍​ដែល​បាន​រស់នៅកន្លងមក​ និង​សូម​ឱ្យ​យុវជន​ សិស្សានុសិស្ស​ ក៏ដូចជា​ប្រជាជន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំង​មូល​បន្ដ​សម្អាត​ ទុកដាក់​សំរាម​ឱ្យ​បានត្រឹម​ដេីម្បី​ជៀសវាង​ការបំពុល​ដោយ​ប្លាស្ទិក​ដែល​បង្កឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ផ្ទាល់​ខ្លួន​ និង​ក្រុម​គ្រួសារ​។

ឯកឧត្ដម​បាន​បន្ត​ឱ្យ​យុវវ័យ​ សសយក​ ខេត្ត​ត្បូងឃ្មុំ​ចូលរួម​យុទ្ធនាការ​ ពន្លក​បៃតង​ជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ការ​ដាំដេីមឈេី​ដេីម្បី​ស្ដារ​ឡេីង​នៃភាព​បៃតង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare