អាវុធហត្ថរាជធានីភ្នំពេញដាក់ឱ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មីដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលស្របតាមការរីកចម្រើននៃសម័យកាលថ្មី

តោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់នៅអាវុធហត្ថរាជធានីភ្នំពេញឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។

តាមរយៈផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានបង្ហោះនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា “ដើរតាមសម័យកាលថ្មី បន្ថែមលើការទទួលបណ្តឹងបន្ទាន់24ម៉ោង តាមរយៈទូរស័ព្ទ Hotline 1291 ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការដាក់ពាក្យបណ្តឹងដោយផ្ទាល់នៅអាវុធហត្ថរាជធានីភ្នំពេញឥឡូវនេះកាន់តែងាយស្រួលបំផុតដោយអង្គភាពបានដាក់ឱ្យដំណើរការ កន្លែងទទួលពាក្យបណ្តឹងនៅជាប់ក្លោងទ្វារចូលតែម្តង សំខាន់បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងសមរម្យប្រកបដោយផាសុកភាព មានម៉ាស៊ីនត្រជាក់ មន្ត្រីជំនាញទទួលស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ សម្ភារៈបម្រើសេវា និងរចនាបថតុបតែងមិនចាញ់ធនាគារឬសណ្ឋាគារលំដាប់ផ្កាយឡើយហើយការដាក់ពាក្យបណ្ដឹង គឺមិនមានការបង់ប្រាក់ដាច់ខាត!” ។

តាមរយៈការបង្ហោះសារមួយនេះ យើងអាចនិយាយបានថា ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅដែលត្រូវការអន្តរាគមន៍ក៏ដូចជាដាក់ពាក្យបណ្ដឹងផ្ទាល់ទៅកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញនឹងទទួលបានការបម្រើសេវាមិនខុសបំណងឡើយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare