
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កុមារកំព្រាត្រូវជាបងប្អូនបង្កើតនឹងគ្នា ចំនួន ៤នាក់ នៅឃុំព្រៃស្នៀត
(អនុសាខាកក្រកស្រុកពារាំង)៖ នៅរសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៥ លោក អៀត សំអាត អនុប្រធានគណៈកម្មាធិការ តំណាង លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកបានដឹកនាំមន្ត្រីប្រចាំការ និងរួមជាមួយក្រុមកាកបាទក្រហមឃុំព្រៃស្នៀត អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់កុមារកំព្រាត្រូវជាបងប្អូនបង្កើតនឹងគ្នាចំនួន៤នាក់ នៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការអនុសាខាស្រុកបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និង លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោកអនុប្រធានក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវចេះថែទាំសុខភាពដោយខ្លួនឯងជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែដើម្បីក្លាយខ្លួនទៅជាធនធានដ៏ល្អ និងមិនត្រូវបាក់ទឹកចិត្តនោះឡើយ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាខិតខំថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលជាពិសេស សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ និងអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍អំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកស្របតាមពាក្យស្លោកថា “ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ” ។
អនុសាខាផ្តល់ជូននូវ: ថវិកាចំនួន ១០០,០០០រៀល។
-ក្រុមកាកបាទក្រហមឃុំព្រៃស្នៀត បានចូលរួម ថវិកាចំនួន ៥០,០០០រៀល។ (សូមបញ្ជាក់ថាអនុសាខាស្រុក និងឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀលជារៀងរាល់ខែ)។