ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង វេលាម៉ោង ៧:២0នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើមហេតុបណ្ដាលមកពីកូនប្រុសម្នាក់បែកថ្នាំបានធ្វើការដុតផ្ទះម្ដាយខ្លួនឯង
ករណីអគ្គីភ័យឆេះផ្ទះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ៤គ្រឿង ដើម្បីពន្លត់ឱ្យទាន់សភាពការណ៍។ សូមបញ្ជាក់ជូនថា ការឆេះផ្ទះនេះមិនបានរាលដាលដល់ផ្ទះអ្នកដទៃទេហើយសមត្ថកិច្ចបានគ្រប់គ្រងបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសបែកថ្នាំនោះ។
មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង វេលាម៉ោង ៧:២0នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើមហេតុបណ្ដាលមកពីកូនប្រុសម្នាក់បែកថ្នាំបានធ្វើការដុតផ្ទះម្ដាយខ្លួនឯង។ សូមបញ្ជាក់ថាកាលពីប៉ុន្មានអាទិត្យមុនបានព្យាយាមដុតម្ដងហើយប៉ុន្តែប្រជាពលរដ្ឋ និងកងកម្លាំងជួយពន្លត់ទាន់។ នេះជាការដុតលើកទី២ ខណ:ម្ដាយមិនបាននៅផ្ទះ។