ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមប្រើយុទ្ធសាស្រ្តឈ្នះឈ្នះ ដោះស្រាយបញ្ហាដីដ្លីជូនពលរដ្ឋទទួលយកដោយក្តីអំណរ

បន្ទាប់ពីទទួលបានសំណើររបស់ពលរដ្ឋមួយគ្រួសារ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាមគឺលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា (ប្ដីប្រពន្ធ) ដែលបានដាក់សំណេីមករដ្ឋបាលខេត្តកំពង់ចាម នាពេលថ្មីៗនេះថា បានបាត់ទំហំដីដែលគាត់បានទិញ និងអាស្រ័យផលកន្លងមក។

នារសៀលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៥នេះឆ្លៀតពេលវេលាដ៏មមាញឹក ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តបានដឹក​នាំ​មន្ត្រីជំនាញជួបពិភាក្សា​ និងធ្វើការដោះស្រាយជូនតាមសំណើរខាងលើរហូតទទួលបានជោគជ័យដោយឈរលើមាគ៌ាឈ្នះឈ្នះ។

បន្ទាប់ពីឯកឧត្តមអភិបាលខេត្តបានពិនិត្យ​ និងពិភាក្សាយ៉ាងលម្អិតជាមួយមន្ទីរជំនាញ​តាមរយៈបណ្ណកម្មសិទ្ធិដែលទទួលស្គាល់កាលពីឆ្នាំ ១៩៩៨​ បញ្ជាក់ថា ទំហំដីដើមកាលពីមុន​ និងទំហំដីបច្ចុប្បន្នដែលត្រូវចុះបញ្ជីដីធ្លីបំពេញបន្ថែមនេះ​គឺមានការប្រែប្រួលពីទម្រង់ដេីមបន្តិចបន្តួចប៉ុណ្ណោះ​ ទំហំដីគឺមិនបាត់បង់ទេ។ ឯកឧត្តមអភិបាលខេត្ត​ក៏បានបញ្ជាក់ជូនលោក ឡាយ យូគង់ និងអ្នកស្រី សុខ លក្ខិណា ដែលជាម្ចាស់កម្មសិទ្ធិដីដែលបាន​ស្នេីសុំខាងលេី​សម្រេចទទួលស្គាល់ទំហំ​ដែល​បានបញ្ជាក់ជូនតាមការពិភាក្សាគឺមិនអាចមានទំហំលើសនេះបានទេ។ ក្រោយពីការពន្យល់ និងការសម្រេចរបស់ឯកឧត្តមអភិបាលខេត្ត ម្ចាស់សំណេីពីរនាក់ប្តីប្រពន្ធបានយល់ និងព្រមទទួលស្គាល់ទំហំដីរបស់ខ្លួន។ ជាមួយគ្នានោះ អ្នកទាំងពីរនាក់ប្តីប្រពន្ធក៏បានយល់ព្រមរុះរើសំណង់រោងដែកដែលបានសាងសង់រួចនៅលើផ្លូវសាធារណ:ដោយស្ម័គ្រចិត្តផងដែរហើយឆាប់ៗនេះមន្រ្តីជំនាញនឹងចុះបញ្ជីដីធ្លីបំពេញបន្ថែមជូនអ្នកទាំងពីរដោយបានរក្សាផ្លូវធ្លាទំហំទទឹង ៨ម៉ែត្រវិញដើម្បីជាប្រយោជន៍សាធារណៈ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare