គ្រុបព័ត៌មានសាមគ្គីថ្មីបានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ គ្រុបព័ត៌មានសាមគ្គីថ្មីបានបើកកិច្ចប្រជុំបូកសរុបកាងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ និងបោះឆ្នោត ជ្រើសរើសប្រធានគ្រុប អនុប្រធាន និងលេខាធិការដ្ឋានដោយមានការអញ្ជើញចូលរួមពីប្រធានកិត្តិយសទាំង០៣រូបរួមមានលោក ទូច ប៉ែត លោក ផាត់ ចំណាន លោកបណ្ឌិត ហោ គន្ធា ព្រមទាំងអង្គភាពសារព័ត៌មានដែលជាម្ចាស់ហត្ថលេខាចំនួន២៤អង្គភាពដែលស្ថិតនៅក្នុងសាលប្រជុំភោជនីយដ្ឋានបាយ័ន រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានលេីកឡេីងក្នុងទិសដៅ ចែករំលែកដើម្បីរួមគ្នាជាធ្លុងមួយក្នុងការពង្រឹងពង្រីកតួនាទីក្រមសីលធម៌ វិជ្ជាជីវៈរបស់សារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានដើម្បីជួយទុក្ខធុរៈគ្នាទៅវិញទៅមក ការពារផលប្រយោជន៍គ្នាទៅវិញទៅមក និងដើម្បីលើកកម្ពស់គុណតម្លៃ និងតួនាទីសារព័ត៌មាន ដែលជាអំណាចទី៤ និងជំរុញការចូលរួមផ្សព្វផ្សាយពីសមិទ្ធផល ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែល្អប្រសើរ ព្រមទាំងចូលរួមប្រឆាំងនិងព័ត៌មានក្លែងក្លាយដែលបង្កអស្ថិរភាពសង្គមផងដែរ៕