ឈ្មួញឈើឈ្មោះដេវីត កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃបរិស្ថានស្រែឈូក ស្រុកស្នួល ខេត្តក្រចេះកាត់តាមផ្លូវផ្សារ ១១៥ ពុំទាន់ឃើញកម្លាំងប៉េអឹមចុះបង្ក្រាបនៅឡើយ

(ក្រចេះ)៖ ឈ្មួញឈើឈ្មោះ (ដេវីត) កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃបរិស្ថានស្រែឈូកស្រុកស្នួល ខេត្តក្រចេះកាត់តាមផ្លូវផ្សារ១១៥ គ្រញូងសែនជ័យយ៉ាងសកម្មតែគេពុំទាន់ឃើញកម្លាំងប៉េអឹមស្នាក់ការលេខ៧០៩ ចុះបង្ក្រាប ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ឈ្មួញឈើឈ្មោះ (ដេវីត) កាលពីពេលថ្មីៗនេះប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឈើរូបនេះបាននឹងកំពុងបង្កើនការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតចេញពីព្រៃការពារបរិស្ថានចំណុចស្រែឈូក ស្រុកស្នួល ខេត្តក្រចេះយ៉ាងសកម្មតែបើកម្លាំងប៉េអឹមស្នាក់ការសន្តិសុខ៧០៩ វិញបានរក្សាភាពស្ងៀមស្ងាត់។

ពលរដ្ឋបាននិយាយទៀតថា បន្ទាប់ពីមានការដឹកជញ្ជូនឈើតាមថយន្តសាំយ៉ុង និងគោយន្តកែច្នៃដឹកឈើអុសសង្ស័យមានបង្កប់ឈើប្រណិតយ៉ាងគគ្រឹកគគ្រេងយ៉ាងនេះហើយកម្លាំងអាវុធហត្ថ៧០៩ ត្រូវគេឃើញគ្មានចំណាត់ការទៅលើឈ្មួញឈើទាំងនេះឡើយ។

ជាក់ស្តែងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានឃើញសមត្ថកិច្ចស៊ីវិលមួយចំនួនបានឃាត់សួរនាំឈ្មួញឈើរូបនេះមួយចំអិនកំពឹសក៏ត្រូវគេឃើញព្រលែងឱ្យរថយន្តដឹកឈើពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ2AH.0814 បន្តដំណើរទៅមុខទៀតដោយរលូន។

ករណីដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីស្រែឈូកកាត់តាមផ្លូវផ្សារ១១៥ ស្ថិតនៅចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែន ស្រុកស្នួលខេត្តក្រចេះនេះ ពលរដ្ឋស្នើសុំឱ្យលោកប្រធានស្នាក់ការប៉េអឹម (PM) ៧០៩ ចុះធ្វើការបង្ក្រាបបទល្មើសព្រៃឈើទាំងនេះអោយទាន់ពេលវេលាផង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare