ដោយសារតែចង់បានផលប្រយោជន៍របស់ខ្លួនលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ក្តីបានឱ្យប្រពន្ធដាក់លក់បាយ គុយទាវ កាហ្វេ តាមចំណីផ្លូវសាធារណៈទល់មុខផ្សារកំពង់ក្តីឈាងខាងលិច ខាងជើងផ្លូវជាតិលេខ6A

(ខេត្តសៀមរាប)៖ កាលពីពេលថ្មីៗនេះគេសង្កេតឃើញថា មានការលក់ដូរដោយយកចំណីផ្លូវសាធារណ:ធ្វើជាកន្លែងលក់ដូរដើម្បីផលប្រយោជន៍របស់ខ្លួននៅទល់មុខផ្សារកំពង់ក្តីឈាងខាងលិច ខាងជើងផ្លូវជាតិលេខ6Aដែលមិនមានអាជ្ញាធរមូលដ្ឋានណាម្នាក់មកហាមឃាត់ឡើយ។

បើតាមប្រភពពីពលរដ្ឋខ្លះបានឱ្យដឹងថា ទីតាំងលក់ដូរដែលយកចំណីផ្លូវសាធារណ:មកប្រកបមុខរបរនេះគឺជាកន្លែងប្រពន្ធរបស់លោកនាយប៉ុស្តិ៍ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តែគេមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានណាម្នាក់មកហាមឃាត់នោះទេ គឺបើកលក់ជារៀងរាល់ថ្ងៃ។

ចំពោះការលក់ដូរនៅលើចំណីផ្លូវសាធារណ:នេះលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ក្តីបានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានយើងថា រូបលោកបានសុំគេរួចហើយទើបលោកហ៊ានអោយប្រពន្ធដាក់លក់។

រីឯលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងក៏បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានយើងដែរថា ចំពោះរឿងនេះសូមឱ្យទាក់ទងទៅលោកមេប៉ុស្តិ៍ដោយខ្លួនឯងទៅព្រោះថាអ្នកណាអ្នកចង អ្នកនោះជាអ្នកស្រាយហើយលោកអភិបាលស្រុកបានបន្ថែមទៀតថា ចំពោះកន្លែងនេះលោកនឹងរៀបចំនៅពេលក្រោយ។

ដូច្នេះក៏សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមមេត្តាចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:ដើម្បីឱ្យមានសណ្តាប់ធ្នាប់ល្អប្រកបដោយអនាម័យល្អ សោភ័ណភាពល្អ និងទុកជាកន្លែងឈប់ចតសម្រាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នូវទីតាំងខាងលើនេះផងទាន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare