មហាជនរង់ចាំមើលថា តើអគ្គនាយកក្រុមហ៊ុនសា្របៀរកម្ពុជាព្រមបើករង្វាន់រថយន្ដជូនពីរនាក់ប្ដីប្រពន្ធ វ៉ា ង៉ុយ និង តុង ស្រៀង ដែរឬទេ?

(ខេត្ដព្រៃវែង)៖ មហាជន និងប្រជាពលរដ្ឋក្នុងឃុំកោះរការ ស្រុកពាមជរ ពិតជាមានការហួសចិត្ដត្បិតអីត្រូវរង្វាន់ឡានបែរជាបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា រកលេសថា ខុសគោលការណ៍ហើយបែរជាចង់បើកឱ្យជាទូរស័ព្ទដៃទៅវិញផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញព័ត៌មានជាច្រើនអង្គភាព មហាជនជាច្រើន បានបញ្ចេញមតិរិះគន់ខ្លាំងៗ ទៅកាន់អ្នកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនស្រាបៀរកម្ពុជាដែលបានពោលថា «កម្មវិធីស្អីក៏ដោយ ឱ្យតែគេទិញស្រាបៀរយើងដល់កំណត់ត្រូវបានសន្លឹកឆ្នោតផ្សងសំណាង គឺត្រូវឱ្យគេមិនត្រូវនិយាយពង្វៀង កេងបន្លំ រង្វាន់អតិថិជនទេ បើទោះបីគេទិញស្រាបៀររបស់អ្នកយកទៅផឹកអាំងខ្មោចខ្លែមក៏ដោយ ឱ្យតែគេត្រូវរង្វាន់គឺក្រុមហ៊ុនឱ្យគេ» និងមានមតិផ្សេងទៀតថា «លេងខូចគេអញ្ចឹងថ្ងៃក្រោយគេលែងហ៊ានលេងជាមួយហើយពូ ខ្ញុំអស់ជំនឿហើយបើធ្វើបែបនេះនោះ»។

ទោះជាមានការចុះផ្សាយលើបណ្ដាញព័ត៌មានច្រើនយ៉ាងណាក្ដី ក្រុមហ៊ុនស្រាបៀរកម្ពុជា ឬ Khmer Beverages ដែលមានលោក ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ហាក់ដូចជាសន្ងំស្ងៀមពុំមានការបកស្រាយអ្វីសោះឡើយ តើរឿងគេត្រូវរង្វាន់នោះជាការពិត ឬក៏យ៉ាងណា?

ម្ចាស់សាមីខ្លួនពីរនាក់ប្ដីប្រពន្ធដែលចាប់ឆ្នោតឈ្នះរង្វាន់រថយន្ដ Ford Ragnger 2024 នោះ បានប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ គឺពុំបានឃើញ បុគ្គលិក ឬតំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា មកសាកសួរ ឬធ្វើការដោះស្រាយនោះទេ។ ពួកគាត់ទាំងពីរនាក់ពិតជាមានការអាក់អន់ចិត្ដ ជាខ្លាំងដែលកន្លងមកតែងតែគាំទ្រ ទិញស្រាបៀរកម្ពុជាដើម្បីមកធ្វើពិធីផ្សេងៗ ដោយនឹកឃើញថា មានរង្វាន់បានសប្បាយ ហើយនឹងមានឱកាសឈ្នះរង្វាន់ទៀតតែបែរជាការពិតនៅពេលដែលបានត្រូវរង្វាន់ហើយមិនអាចទទួលបានរង្វាន់ដូចដែលក្រុមហ៊ុនធ្វើផ្សព្វផ្សាយនោះទេ។

មហាជនម្នាក់បានលើកឡើងថា ក្រុមហ៊ុន របស់លោក ឧកញ៉ា លាង ឃុន ជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាមិនគួរណាបណ្ដោយឱ្យមានរឿងដូច្នេះ កើតឡើងនោះទេ ត្រូវហ៊ានប្រឈមដោះស្រាយ ឬប្រគល់រង្វាន់ឡាននោះឱ្យទៅគេដែលមានឈ្មោះឈ្នះរង្វាន់ទៅ កុំឱ្យមានការបាត់បង់ទំនុកចិត្ដ ឬបាត់បង់អ្នកគាំទ្រលើផលិតផលរបស់ក្រុមហ៊ុន។

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សាយលើជុំវិញមតិលើកឡើងរបស់មហាជនតែប៉ុណ្ណោះ មិនមានចេតនាបញ្ចេញបញ្ចូល ឬញ៉ុះញុងអ្វីនោះទេហើយអង្គភាពសារព័ត៌មានយើងខ្ញុំគឺពុំទាន់បានទទួលការបំភ្លឺណាមួយពីសំណាក់ក្រុមហ៊ុន ស្រាបៀរកម្ពុជា នោះទេ នឹងរង់ចាំការបំភ្លឺពីគ្រប់ភាគីរាល់ម៉ោងធ្វើការស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដូចដែលមានចែងក្នុងច្បាប់របបសារព័ត៌មាននៅកម្ពុជា។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare