ម្ចាស់ដីបានឱ្យគ្រឿងចក្រកាយដូចសភាពដើមវិញហើយខណ:ពេលដែលករណីបានជ្រាបដល់លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង
(ខេត្តសៀមរាប)៖ បន្ទាប់ពីមានការចុះផ្សាយនិងរាយការណ៍ជូនដល់លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែពីសំណាក់អ្នកសារព័ត៌មានអំពីករណីចាក់ដីបិទផ្លូវរំដោះទឹកនៅភូមិក្នុង ឃុំល្វែងឫស្សី ស្រុកជីក្រែង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឃើញថាម្ចាស់ដីបានឱ្យគ្រឿងចក្រមកកាយដីដែលបានចាក់បិទផ្លូវទឹកកន្លងមកនោះក្លាយជាសភាពដើមវិញហើយគ្រាន់តែឃើញបែបនេះក៏មានប្រភពពីពលរដ្ឋខ្លះបានឱ្យសារព័ត៌មានយើងដឹងថាពួកគាត់សប្បាយចិត្ត និងសាទរយ៉ាងក្រៃលែងចំពោះចំណាត់ការរបស់លោកអភិបាលស្រុក។
ក្នុងនោះដែរក៏សូមថ្លែងអំណរគុណ និងអរគុណដល់លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងដែលតែងតែចុះជួយដល់ពលរដ្ឋ ជាពិសេសក្នុងករណីខាងលើនេះតែម្តង ហើយក៏សូមគោរពជូនពរដល់លោកអភិបាលស្រុកឱ្យជួបតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ចការងារ និងបានជួយដល់ប្រជាពលរដ្ឋក្នុងស្រុកជីក្រែងបន្តទៀត៕