ចំណេះដឹងអំពីការចុះសំបុត្រអាពាហ៍ពិពាហ៍

កុំយល់ច្រឡំថា ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដែលអាជ្ញាធរឃុំ សង្កាត់ចេញឱ្យមុនរៀបអាពាហ៍ពិពាហ៍គឺជាសំបុត្រអាពាហ៍ពិពាហ៍ ហើយក៏កុំយល់ច្រឡំថារៀបការតាមទំនៀមទំលាប់ប្រពៃណីគ្រប់គ្រាន់ជាប្តី ប្រពន្ធ ស្របច្បាប់គឺនៅទេ អ្នកត្រូវតែចុះសំបុត្រអាពាហ៍ពិពាហ៍ទៀតទើបក្លាយជាប្តីប្រពន្ធស្របច្បាប់

សំបុត្រអាពាហ៍ពិពាហ៍អាចចុះនៅលំនៅដ្ឋានឃុំសង្កាត់ខាងស្រី នៅមុនពេលរៀបអាពាហ៍ពិពាហ៍ក្នុងពេលរៀបអាពាហ៍ពិពាហ៍ ឬ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច។

ប្រសិនបើអ្នកចង់បានអត្ថប្រយោជន៍ពីចំណងអាពាហ៍ពិពាហ៍ស្របច្បាប់របស់អ្នក អ្នកត្រូវតែនាំដៃគូ ប្តី ឬប្រពន្ធចុះសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍។

អត្ថប្រយោជន៍ទាំងនោះមានដូចជា :
១/ ជាប្តីប្រពន្ធស្របច្បាប់ដែលមិនអាចរំលាយទៅវិញតាមទំនើងចិត្តឡើយ
២/ ជួយការពារទ្រព្យសម្បត្តិរួមប្តីប្រពន្ធ
៣/ពេលលែងលះទទួលបានទ្រព្យរួមម្នាក់ពាក់កណ្តាល
៤/ មានសិទ្ធិទទួលមត៌ក
៥/ ការពារ ប្រឆាំង ផ្តន្ទាទោស អំពើផិតក្បត់តាមផ្លូវច្បាប់
៦/ បង្កើនជំនឿទុកចិត្តរវាងប្តី ប្រពន្ធ
៧/ ការពារផលប្រយោជន៍របស់កូន
…។ល។

ទោះយ៉ាងណាការរៀបអាពាហ៍ពិពាហ៍តាមទំនៀមទំលាប់ប្រពៃណីហើយខកខានមិនទាន់បានចុះសំបុត្រអាពាហ៍ពិពាហ៍ថ្វីត្បិតថានៅមិនទាន់គ្រប់លក្ខខណ្ឌផ្លូវច្បាប់ពិតមែនប៉ុន្តែបើគិតពីសីលធម៌ និងការទទួលខុសត្រូវមិនគួរដោយសារតែហេតុផលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ធ្វើឱ្យភាគីម្ខាងឈឺចាប់ខ្លាំងនោះទេ។ អ្នកអាចចាកចេញបើអ្នកអស់មនោសញ្ចេតនាប៉ុន្តែអ្នកមិនគួរជ្រើសរើសអ្នកថ្មីដោយមូលហេតុមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយអ្នកចាស់ឡើយ។ ទង្វើបែបនេះ វាមិនខុសអ្វីពីការបោកប្រាស់ចិត្តភាគីម្ខាងទៀត ឬដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយក្នុងមួយរយៈពេលឡើយ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare