បុរសជនជាតិបរទេសម្នាក់មិនដឹងមានរឿងអ្វីទេទើបបានជាដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើពីរគ្រាប់តែផ្ទុះមួយគ្រាប់ស្អុយមួយគ្រាប់

(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសជនជាតិបរទេសម្នាក់មិនដឹងមានរឿងអ្វីទេទើបបានជាដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ឡើងលើពីរគ្រាប់តែផ្ទុះមួយគ្រាប់ស្អុយមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណជិះរថយន្ដមួយគ្រឿងមិនចាំស្លាកលេខ មិនដឹងមកពីណាហើយខឹងសម្បាររឿងអ្វីនោះទេបានជិះរថយន្ដមកឈប់នៅកន្លែងកើតហេតុរួចបានចុះពីលើរថយន្ដដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ឡើងលើគំរាមមេឃពីរគ្រាប់ តែផ្ទុះមួយគ្រាប់ស្អុយមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុប្រមូលសំបកគ្រាប់យកមករក្សាទុកដើម្បីតាមស្វែងរកជនបង្កយកមកចាត់ការតាមនីតិវិធីច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare