សេចក្ដី​ជូនដំណឹង

សិក្ខាសាលា​ស្ដី​ពី​ការផ្សព្វផ្សាយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ឯកឧត្ដម​ លោកជំទាវ​ សាធារណជន​ អ្នកសារព័ត៌មាន​ សិស្ស​-និស្សិត​ និង​អ្នក​លេង​បណ្ដាញសង្គម​ឱ្យ​បាន​ជ្រាប​ថា​ សមាគម​ និង​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​រួម​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​ខាងលើ​នេះ​ រយៈពេល​ ១​ថ្ងៃ​ក្នុង​បំណង​ដើម្បី​ពង្រឹង​សមត្ថភាព​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ ស្នាដៃ​ និង​ការ​អភិវឌ្ឍន៍របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃ​សៅរ៍​ ទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​អគារ​តេជោ​បូព៌ា​ ស្នាក់ការ​ សសយក​ ខេត្ត​ត្បូង​ឃ្មុំ​ វេលា​ម៉ោង​ ០៧:០០នាទី​ព្រឹក​រហូត​ដល់ម៉ោង​ ០៥:០០នាទី​ល្ងាច​។

👉​ អត្ថប្រយោជន៍​នៃការចូលរួម
-​ ទទួលបាន​ចំណេះដឹង​ ជំនាញ​ បទពិសោធន៍​ លេីវិស័យ​ព័ត៌មាន​ បរិស្ថាន​ និងយល់ដឹង​អំពី​សមិទ្ធផល​ថ្នាក់​ខេត្ត​
-​ ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​
-​ សម្ភារៈ​សិក្សា​ និង​អាហារ​សម្រន់​
-​ ចូលរួម​ដោយ​ឥតគិតថ្លៃ​
ទំនាក់ទំនង​ចុះ​ឈ្មោះ​ឱ្យបាន​មុនថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ តាមរយៈ​ទូរសព្ទ​ 096​ 5555​ 184​ -​ 097​ 5555​ 984​ (Telegram)
សូម​អរគុណ​!

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare