មេក្លោងជួញដូរគ្រឿងញៀន និងបក្សពួកជាង ១០នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាមរួមទាំងកាំភ្លើងចំនួន ៣ដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបើកប្រតិបត្តិការបង្ក្រាបហើយ

មេក្លោងជួញដូរគ្រឿងញៀន និងបក្សពួកជាង ១០នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាមរួមទាំងកាំភ្លើងចំនួន ៣ដើម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥។

បានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន ២១៣ដុំ ទម្ងន់ប្រមាណ ២១៣គីឡូក្រាមរួមមាន៖
– គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម
-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម
– គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម
-អាវុធ អាកា ៤៧ ចំនួន ០២ដើម បង់ចំនួន ០២គ្រាប់ ចំនួន ១៣ គ្រាប់
– អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )
– រថយន្ត ចំនួន ០២ គ្រឿង
.ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ស
.ម៉ាក TOYOTA LANDCRUISER ពណ៌ស និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare