ទីតាំងសង្វៀនជល់មាន់ រួមជាមួយនិងវង់អាប៉ោង ទ្រង់ទ្រាយធំ កំពុងតែបើកលេងយ៉ាងរលូន នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ គេដឹងថា ម្ចាស់បនល្បែង កូនជាមន្ត្រីអាវុធហត្ថ និងឪពុកជាមន្ត្រីនគរបាល

ខេត្តកំពង់ចាម= សេចក្តីរាយការណ៍មួយពីខេត្តកំពង់ចាមថា មានទីតាំងសង្វៀនបញ្ជល់មាន់ រួមនិងវង់អាប៉ោង ដែលមានទ្រង់ទ្រាយធំក្នុងក្នុងភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ កំពុងបើកលេងយ៉ាងរលូនហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងសង្វៀនជល់មាន់ រួមទងវង់អាប៉ោងទ្រង់ទ្រាយធំខាងលើនេះ គេដឹងថាម្ចាស់ទីតាំងនេះ កូនជាមន្ត្រីកងរាជអាវុធហត្ថ និង ឪពុកជាមន្ត្រីនគរបាល ដោយមានការផ្សំគំនិតបើកដៃ បើកភ្លើងខៀវពី​សំណាក់លោនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ផងនោះទើបបនល្បែងខាងលើអាចបើកឲ្យក្រុមពួកញៀននិងល្បែងមកពីគ្រប់ទិសទី មកផ្តុំគ្នាលេងភ្នាល់យ៉ាងគគ្រឹកគគ្រេង ខណះពលរដ្ឋកំពុងតែមានក្តីបារម្ភយ៉ាងខ្លងអំពីបញ្ហាជម្ងឺ(កូវីដ19)ឆ្លងរាលដាលចូលដល់ក្នុងសហគមន៍របស់ពួកគាត់ តាមរយះក្រុមអ្នកញៀនល្បែងទាំងនោះ ។
ប្រជាពលរដ្ឋបានលើឡើងថា ចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ និងអាប៉ោង បើកលេងភ្នាល់នៅក្នុងឃុំព្រែករំដេង ដំណើរការយ៉ាងពេញបន្ទុក គឺអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតឡើងមក ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចអំពីសុខសវត្ថភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងខ្លាំង ។ ពលរដ្ឋនៅមូលដ្ឋាន ក៍ដូចជាមហាជនទូទៅ បានដាក់ការសង្ស័យថា លោកនាយប៉ុស្តិ៍នគរបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ អាចបានទទួលលាភពីបនល្បែងខាងលើនយ៉ាងក្រាសក្រែលហើយមើលទៅ ទើបបិទភ្នែក បិទត្រចៀក ធ្វើដូចគ្មានអ្វីកើតឡើងយ៉ាងដូច្នេះ ។
ប្រជាពលរដ្ឋស្នើរដល់លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចិន្តា អភិបាល នៃគណះអភិបាលខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការចំពបនល្បែងទ្រង់ទ្រាយធំ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេព្រោះក្នុងមួយថ្ងៃៗមានអ្នកទៅលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ជាងនេះទៅទៀតម្ចាស់សង្វៀនបញ្ចល់មាន់ហាក់ដូចជាមានឥទ្ធិពលខ្លាំងទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់។
ជុំវីញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានកត់សម្គាល់ថា ចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ក្នុងភូមិព្រែករំដេង ឃុំព្រែករំដេង ដំណើរការយ៉ាងពេញបន្ទុក គឺអំពើចោរកម្មនិបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ចំណែកនាយប៉ុស្តិ៍នគរបាលឃុំព្រែករំដេង និងលោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ជាអ្នកឃុបឃិតឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ពាក់ព័ន្ធបញ្ហានេះខាងអង្គភាពព័ត៌មានយើងខ្ញុំមិនអាចសុំការពន្យល់បកស្រាយណាមួយ ពីលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំព្រែករំដេង និង លោកសុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បានទេនៅរសៀល ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១នេះ ដោយសារមិនមានលេខទូរស័ព្ទ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare