សង្វៀនជល់មាន់នឹងយូគីដុះស្លែនៅច្រកដូងប្រាំពីដើមនៅខេត្តត្បូងឃ្មុំគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

ត្បូងឃ្មុំ៖ល្បែងស៊ីសងប្រជល់មាន់ល្បែងយូគីនឹងអាប៉ោងដុះស្លែមួយកន្លែងនៅច្រកចូលដូងប្រាំពីដើម នៅខេត្តត្បូងឃ្មុំសង្ស័យសែនត្រូវពីក្រោមដល់លើអស់ហើយបានដំណើរទៅយ៉ាងរលូនជារៀងរាល់ថ្ងៃគ្មានសមត្ថកិច្ចឬអាជ្ញាធរណាហ៊ានចុះបង្រ្កាប។ប្រភពពីពលរដ្ឋបានឲ្យដឹងថាសង្វៀនជល់មាន់និងល្បែងយូគីអាប៉ោងដុះស្លែ មួយកន្លែងនេះគេស្គាល់ឈ្មោះថាហេងជាអ្នកមើលការទទួលខុសត្រូវនៅកន្លែងនោះ។ ពលរដ្ឋបន្តថា ទោះបីជាមានអ្នករាយការណ៍ទៅសមត្ថកិច្ចឬអាជ្ញាធរយ៉ាងណាក៏សង្វៀនមួយកន្លែងនេះនៅតែបន្តយ៉ាងរលូន ហើយពលរដ្ឋខ្លះទៀតនិយាយថាកន្លែងមួយនេះម្ចាស់សង្វៀនគេរត់ការពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ។


គួររំលឹកថាស.ជ.ណដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាស៊ីណូរាល់ល្បែងស៊ីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ឬបក្សីកីឡានោះទេ។

ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាស៊ីណូនោះដែរ។រីឯទីកន្លែងដែលអាចសាងសង់កាស៊ីណូគឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះមិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងទេ។ជុំវិញរឿងល្បែងស៊ីសងខាងលើនេះលោកឧត្តមសេនីយ៍បែនរ័ត្នស្នងការខេត្តត្បូងឃ្មុំនិងលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំនៅរសៀលថ្ងៃទី២១ខែកញ្ញា២០២០អង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញការបើកលេងល្បែងជល់មាន់ បៀរ អាប៉ោងនិងយូគីនៅក្នុងនៅចំណុចច្រកដូង៧ដើមនេះ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare