ក្រៅពីស្នូលការពារជាតិ កងពលតូចអន្តរាគមន៍លេខ៧ តែងតែបានយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលក្នុងអង្គភាព

(ខេត្តព្រះវិហារ)៖ ជាក់ស្តែងនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់សប្តស័ក ព.ស.២៥៦៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានបានចុះព្រោះស្រូវក្នុងអង្គភាព។

ទាំងអស់នេះក្រោមការដឹកនាំខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមទាំងឯកឧត្តម មេបញ្ជាការរង នាយ និងពលទាហានធ្វើឱ្យអង្គភាពទាំងមូលមានការរីកចម្រើនពី ១ឆ្នាំទៅ១ឆ្នាំ គួរឱ្យកត់សម្គាល់ក្នុងការងារបង្កបង្កើនផលរួមទាំងការងារកសាងក្នុងអង្គភាព។

គួរបញ្ជាក់ផងដែរថា អង្គភាពកងពលតូចអន្តរាមន៍លេខ៧ បច្ចុប្បន្នកំពុងតែមានការមមាញឹកក្នុងការងារបង្កបង្កើនផល ដាំតំណាំផ្សេងៗរួមមាន ព្រោះស្រូវចំនួន ៣៥ហិកតា និងប្រមូលផលស្វាយចន្ទីបានចំនួន៥តោន៨០០គីឡូ រួមទាំងដាំដំណាំផ្សេងៗព្រោះដំណាំទាំងអស់នេះ អាចជួយសម្រួលដល់អង្គភាពរួមទាំងជីវភាពគ្រូសាររបស់បងប្អូនគ្រួសារកងទ័ពឱ្យកាន់តែមានភាពល្អប្រសើរឡើង។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare