
រថយន្តកុងតឺន័រប្រលះទ្រូងផ្លូវថ្មរង្វង់មូលរូបគោបួនរាបដល់ដីនៅក្រុងស្វាយរៀង
រថយន្តកុងតឺន័រប្រលះទ្រូងផ្លូវថ្មរង្វង់មូលរូបគោបួនរាបដល់ដីនៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង ៖ អ្នកបើកបររថយន្តកុងតឺន័យចងកំហឹងបើកបុកច្រមុះជ្រូករង្វង់មូលរូបគោជ្រុលបុករះទ្រូងចែកផ្លូវដួលរាបដល់ដីហើយបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់កើយឡើងនៅថ្ងៃសុក្រ០២រោចខែ ភទ្របទឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៩និង៤៨នាទីយប់មានករណីរថយន្ដកុងតឺន័របុកច្រមុះជ្រូកនិងបង្កាន់ដៃពុះចែកទ្រូងផ្លូវនៅលើផ្លូវជាតិលេខ០១ត្រង់ចំណុចKm ១២៣/១២៤រង្វង់មូលរូបគោស្ថិតក្នុងភូមិរូបគោសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចឲ្យដឹងថា រថយន្ដកុងតឺន័របង្កហេតុ ម៉ាក្ស NISSAN DIESEL ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ៣A ២៨២០ សឺមីរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ៤A -០៨៨៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ ។
ក្រោយកើតហេតុបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ភ្លាមៗ ទុករថយន្តចោលនៅកន្លែងកើតហេតុ ។ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្ដបង្កបើកបរពីទឹសខាងកើតទៅលិចយ៉ាងលឿនចំកណ្តាលថ្នល់ ទំនងអ្នកបើកបរស្រវឹងស្រា ក៏បុកចំថ្មច្រមុះជ្រូករបាំងចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះខូចខាតទាំងស្រុងប្រវែងជិត៤០ម៉ែត្ររថយន្ដខូចខាតធ្ងន់។ករណីខាងលើបណ្ដាលអោយខូចខាតថ្មក្បាលនាគនិងបង្កាន់ដៃពុះចែកទ្រូងផ្លូវខាងកើតរង្វង់គោដួលរាបដល់ដីខ្ទេចខូចទាំងស្រុង។ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចបញ្ជូន មធ្យោបាយរក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ។សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុ:អ្នកបើកបរប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័៕