ល្បែងសុីសងតាមប្រព័ន្ធអនឡាញនៅក្រោយស្ថានទូតបារាំងក្នុងសង្កាត់ស្រះចក បើកដំណើរការយ៉ាងរលូន អាជ្ញាធរ និង សមត្ថកិច្ច មិនបង្ក្រាបមហាជនសង្ស័យថាមានលុយក្រោមតុ

ភ្នំពេញ:ទោះបីជាមានមហាជនជាច្រើនដែលកំពុងតែធ្វើការរិ:គន់យ៉ាងចាស់ដៃទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យ៉ាងខ្លាំងអំពីល្បែងស៊ីសងតាមអនឡាញមួយកន្លែងនេះយ៉ាងណាក្តី ក៍លោកអភិបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ មិនខ្ចីឈឺក្បាលដែរ ដែលបញ្ហាហើយធ្វើឲ្យមហាជនមានការសង្ស័យថា អស់លោកបិទភ្នែករង់ចាំទទួលលាភ ។


បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងហ្គេមអនឡាញមួយកន្លែងនេះគេឃើញបើកលេងយូរណាស់មកហើយតែក៏គេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ទៅបង្ក្រាបដែរ ហើយជារៀងរាល់ថ្ងៃគេឃើញមានក្មេងៗជាច្រើនដែលខ្លះជាសិស្សសាលាចូលលេងជារៀងរាល់ថ្ងៃ ។ ជារាល់ថ្ងៃនេះពួកគាត់ជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាចោរកម្មផ្សេងៗហើយនឹងក្រុមញៀនថ្នាំទៀតផងព្រោះពួកគាត់សំគាល់ឃើញថាបើទីតាំងណាមានល្បែងស៊ីសងច្រើនទីនោះនឹងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខាន។

គួររំលឹកផងដែរថាកន្លងរាជរដ្ឋាភិបាលបានចេញសារាចរណែនាំសូមអោយបិតនឹងបញ្ឈប់លែងអោយមានល្បែងតាមអនឡាញហើយជាពិសេសកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះក៏ រាជរដ្ឋាភិបាលបានដាក់បញ្ជាយ៉ាងហ្នឺងម៉ាត់ម្តងទៀតតែខាងអាជ្ញាធរក្នុងសង្កាត់ស្រះចកនេះនៅតែមិនបង្ក្រាបនៅឡើយបែបនេះហាក់បីដូចជាមិនគោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលអញ្ចឹង។

សូមបញ្ជាក់ផងដែរទីតាំងហ្គេមអនឡាញមួយកន្លែងនោះគឺស្ថិតនៅខាងក្រោយស្ថានទូតបារាំងទល់មុខច្រកចូលពេទ្យកាល់ម៉ែតច្រកខាងក្រោយនៅក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ លោកអធិការនគរបាលខណ្ឌដូនពេញ បានឆ្លើយប្រាប់់តាមទូរស័ព្ទយ៉ាងខ្លី ហាក់ដូចជាមិនដឹងរឿងថា បើពិតជាមានល្បែងសុីសងតាមអនឡាញនៅចំណុចខាងលើប្រាកដមែន លោកថានិងមានវិធានការ ។ ក៍ប៉ុន្តែសម្តីលោកអធិការខណ្ឌរូបនិយាយគ្រាន់តែជាពាក្យថាសារតែប៉ុណ្ណោះ ។
បញ្ហាល្បែងសុីសងខាងលើនេះផងដែរ ខាងអង្គភាពសារព័ត៌មានយើងខ្ញុំនៅមិនទាន់បានសុំការពន្យល់ពីលោកអភិបាលខណ្ឌដូនពេញ នៅឡើយទេ នៅល្ងាចថ្ងៃទី២៨ ខែ០៨ ឆ្នាំ២០២០នេះ ដោយសារទូរស័ព្ទលោកជាប់រវល់ ៕

VID-20200828-WA0011

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare