សង្វៀនជល់មាន់នៅភូមិអន្លង់ជ្រៃកំពុងតែបើកលេងយ៉ាងសប្បាយខណ:ពេលដែលសមត្ថកិច្ចឈរអោបដៃមើល


ត្បូងឃ្មុំ៖សង្វៀនបញ្ជាល់មាន់មួយកន្លែងក្បែរកាស៊ីណូភូមិយើងស្ថិតនៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ៉ាក្រែក ខេត្ដត្បូងឃ្មុំបានបើកលេងយ៉ាងរលូនបន្ទាប់ពីសែនព្រេនសំណែនរួចរាល់។សង្វៀនបញ្ជាល់មាន់នេះ មានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ស៊ីសងដាក់លុយមានដូចជា៖“មាន់ជល់ខ្នាយដែក,អាប៉ោង,យូគីនិងល្បែងស៊ីសងជាច្រើនប្រភេទទៀត” ។

ទន្ទឹមនឹងនោះក៏មានការភ្នាល់ដាក់លុយក្នុង១គូរៗសម្រាប់មាន់ជល់ខ្នាយដែក រាប់លានរៀល និងរាប់ពាន់ដុល្លារទៀតផង!។បនល្បែងដ៏ធំជ្រកក្រោមស្លាកកាស៊ីណូភូមិយើងមានខ្មែរយើងចូលលេងយ៉ាងអនាធិបតេយ្យភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃផងដែរ។

ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាននិងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ម្ដេចបានជាមិនបង្ក្រាប។ប្រជាពលរដ្ឋសូមអំពាវនាវ ដល់ប្រមុខថ្នាក់នាំសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលមេត្ដាបញ្ជាថ្នាក់ក្រោមឲ្យមានចំណាត់ការបង្ក្រាបល្បែងស៊ីសងនៅលើទឹកដីខេត្តត្បូងឃ្មុំនេះផងទាន៎!ដើម្បីភូមិឃុំមានសុវត្តិភាព និងភាពកក់ក្តៅប្រជាពលរដ្ឋនៅក្នុងមូលដ្ធាន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare