ដេញថ្លៃស្តារអូរធម្មជាតិនិងប្រឡាយ០៣គម្រោងមានការមន្ទឹលចែកទឹកតែមិនត្រូវនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៦សីហា២០២០នេះមានការដាក់ដេញថ្លៃកម្រោងស្តារអូរធម្មជាតិ២ខ្សែនៅឃុំជ្រៃធំស្រុករមាសហែកដែលមានប្រវែង១,៥១០ម៉ែត្រក្នុងនោះមួយខ្សែប្រវែង៨៥០ម៉ែត្របាតក្រោម៣ម៉ែត្រមាត់លើ៩ម៉ែត្រជម្រៅជាមធ្យម២,៣ម៉ែត្រនិងស្តារអូរប្រវែង៦៦០ម៉ែត្របាតក្រោម២ម៉ែត្រមាត់លើ៨ម៉ែត្រជម្រៅជាមធ្យម១,៨ម៉ែត្រដាក់លូមូលមុខកាត់៨តឹកកាត់ទំនប់២កន្លែងនិងដាក់ស្លាកលេខគម្រោង១កន្លែង តម្លៃប៉ាន់ស្មានចំនួន១១៩,៥១៣,៤០០រៀល មានក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន៥ក្រុមហ៊ុន ហើយក្រុមហ៊ុនដេញបានគឺក្រុមហ៊ុនសេនវាន ដាក់តម្លៃទាបអាចទទួលយកបាន៩០,០០០,០០០រៀល(បញ្ចុះតម្លៃទាបជិត៣០%)។

ឃុំមុខដា ស្រុករមាសហែក ១គម្រោងដាក់ដេញថ្លៃស្តារស្រះទំហំ៣៦ម៉ែត្រx៤១ម៉ែត្រជម្រៅ៤ម៉ែត្រធ្វើរបងលួសបន្លាប្រវែង២៤៨ម៉ែត្រតម្លៃប៉ាន់ស្មានចំនួន៨៣,១១៨,៨០០រៀល មាន០៦ក្រុមហ៊ុនដាក់ដេញថ្លៃ បានទៅលើក្រុមហ៊ុនសោភណ័ធានី ដាក់តម្លៃទាបអាចទទួលយកបាន ៤៥,០០០,០០០រៀល។

(បញ្ចុះតម្លៃទាបរហូតជិត៥០%ដែលអ្នកជំនាញនិយាយថាពិបាកនិងថ្លែង)ឃុំកំពង់ត្រាចគម្រោងស្តារប្រឡាយ២ខ្សែ ប្រឡាយទី១ ប្រវែង៦៧០ម៉ែត្របាតក្រោម១,៥ម៉ែត្រមាត់លើ៦ម៉ែត្រជម្រៅមធ្យម២,២ម៉ែត្រ។

ទី២ស្តារប្រឡាយ១ខ្សែប្រវែង១,២០០ម៉ែត្របាតក្រោម១,៥ម៉ែត្រមាត់លើ៦ម៉ែត្រជម្រៅ១,៧៤ម៉ែត្រនិងដាក់លូមូលមុខកាត់១ម៉ែត្រកាត់ប្រឡាយ៣កន្លែងនិងដាក់ស្លាកសញ្ញាគម្រោង១កន្លែងតម្លៃប៉ាន់ស្មាន៥៩,៨១១,១០០រៀល
មានក្រុមហ៊ុនដាក់ដេញថ្លៃ២ក្រុមហ៊ុនមិនគ្រប់កូរ៉ុមឆាមិនបើកសំណើរ។


ទាក់ទិនករណីដាក់ដេញថ្លៃនេះដែរ គឺមានក្រុមហ៊ុនប្រមាណជា៣០ក្រុមហ៊ុនបានទៅបម្រុងចូលរួមដាក់សំណើរដេញថ្លៃ ក៏ប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួនគឺមិនព្រមចូលក្នុងបន្ទប់ដេញថ្លៃទេភាគច្រើនគឺនៅដេញថ្លៃខាងក្រៅបន្ទប់ បើតាមបែកធ្លាយពីអ្នកដេញថ្លៃបង្ហើបឲ្យដឹងថា នៅដេញថ្លៃខាងក្រៅ គឺអ្នកសុំទឹកតែ គឺទាមទា ដកប្រាក់គម្រោង១៥%មកចែកទឹកតែ ក៏ប៉ុន្តែអ្នកដែលសុំទទួលបានគម្រោងបដិសេធន៍សុំត្រឹម១០%ធ្វើឲ្យការចចារថ្លៃទឹកតែមិនត្រូវគ្នា ក៏បែកបង្កើតការដេញថ្លៃដែលគេហៅថា ដេញថ្លៃប្រកាប់ប្រចាក់គ្នា ធ្វើឲ្យមានភាពរញ៉ីរញ៉ៃខាងក្រៅបន្ទប់រហូតអ្នករៀបចំហៅជាច្រើនសារឲ្យចូលក្នុងបន្ទប់។

លោកស្រីសានសូនី មន្ត្រីកម្មវិធី អ៊ីចស្បាយគាំទ្រគម្រោងបានលើកឡើងថា ក្រុមហ៊ុនជាច្រើនមកហើយមិនព្រមចូលក្នុងបន្ទប់ដេញថ្លៃទេ នៅតែខាងក្រៅ មិនគោរពនិងឲ្យតម្លៃដល់លោកក្រុមប្រឹក្សាឃុំ លោកអភិបាលរងស្រុកចូលមកសំណេះសំណាលបើកកិច្ចប្រជុំមិនចូលមកស្តាប់លើកក្រោយគួរតែចូលស្តាប់ទាំងអស់គ្នា ក៏ប៉ុន្តែនេះពេលដាក់សំណើរទើបនាំគ្នាចូលហើយមានការយឺតយ៉ាវធ្វើឲ្យផុតម៉ោងកំណត់បានចូល នៅសល់គម្រោងមួយឃុំកំពង់ត្រាចខ្វះកូរ៉ុម។


លោកស្រីបន្តទៀតថាការចូលស្តាប់ គោលការណ៍កិច្ចសន្យា នៃការទទួលការ គម្រោងយកទៅអនុវត្តនេះមានសារសំខាន់ណាស់ ជាពិសេសអនុវត្តទៅតាមស្តង់ដាបច្ចេកទេស ហើយឆ្នាំ២០១៩កន្លងមកជាមេរៀន អ្នកទទួលការមិនអនុវត្តតាមកិច្ចសន្យា ជួសជុលផ្លូវ អ្នកបច្ចេកទេសតម្រូវឲ្យចាក់ដីកម្ពស់២តឹកកិនពង្រាបម្តង ក៏ប៉ុន្តែអ្នកទទួលការចាក់ដីកម្ពស់៧តឹកទើបកិនពង្រាបយកជាការស្រេច ពេលអ្នកបច្ចេកទេសចុះពិនិត្យតេស្ត ឌីស៊ីភី បុកទៅរឹងបានតែ២តឹកខាងលើខាងក្រោមធូខេសបច្ចេកទេស ក៏ប៉ុន្តែនៅឆ្នាំ២០២០ នេះបើអ្នកទទួលការមិនអនុវត្តតាមកិច្ចសន្យា ស្តង់ដាបច្ចេកទេសទេ គឺគណកម្មការបច្ចេកទេសរាយការណ៍និងសុំទៅឯកឧត្តមអភិបាលខេត្តជាបន្ទាន់ដកសិទ្ធិអ្នកទទួលការនិងពិន័យតាមច្បាប់ជាធរមាន។សំនួរមហាជនសួរថាតើដល់ពេលណា អស់ភាពខុសប្រកតីឬ ក្រុមហ៊ុនមិនចូលដេញថ្លៃនាំគ្នាទៅដេញថ្លៃខាងក្រៅ ទាមទាទឹកតែបែបនេះទៀត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare