ជនរងគ្រោះប្រុស ស្រី ចំនួនបីនាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងហេតុការណ៍គ្រថ្នាក់ចរាចរណ៍ បង្កឡើងរវាងថយន្តហ៊ីយិនដាយដឹកស៊ីម៉ង់បុកជាមួយរថយន្តស្តារុិច

ខេត្តកំពង់ធំ: រថយន្តហ៊ីយិនដាយដឹកស៊ីម៉ង់១គ្រឿងបានឡើងប្រជែងរថយន្តស្តារុិច

១គ្រឿងមិនផុត ទើបបុករថយន្តសហតរុិចបណ្តាលឲ្យមនុស្សនាក់របួសធ្ងន់ចំណែករថយន្តស្តារ៉ិចខូចខាតស្ទើរទាំងស្រុងចំណែកតៃកុងរថយន្តហ៊ីយិនដាយចុះរត់គេចខ្លួនបាត់ស្រម៉ោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីរវេលាម៉ោង១២ៈ១០នាទីរសៀល ថ្ងៃទី២៥.ខែសីហា.ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ(៩៥-៩៦) ត្រចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាង រថយន្តបុករថយន្ត ក្នុងដំណើរទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សចំនួន៣នាក់(របួសធ្ងន់) និងខូចខាតរថយន្ត២គ្រឿង ។

តាមសេចក្តីរាយការណ៍ថា មូលហេតុបង្កមកពីរថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខកំពង់ចាម3A-7354 បើកបរដោយឈ្មោះ ជៀន ចេក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បើកឡើងជែងក្នុងស្ថានភាពផ្លូវចង្ញៀត ទើបបណ្តាលឲ្យគ្រូថ្នាក់បែបនេះ ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
ដោយឡែករថយន្តម៉ាកស្តារ៉ិច ពណ៍ស ពាក់ស្លាកលេខសៀមរាប2B-6706 បើកបរដោយឈ្មោះ ម៉េត សុខេង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជុបរំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(រងរបួសធ្ងន់)។


អ្នករួមដំណើរពីរនាក់ទៀត ម្នាក់ឈ្មោះ ឆាន់ ស្រីម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា(របួសធ្ងន់)។
និងឈ្មោះ ម៉ុក អាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដូនលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម(រងរបួសធ្ងន់)។
ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវសមត្ថកិច្ចហៅរថយន្តសង្រ្គោះមកសង្រ្គោះបឋម ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍ នៃស្រុកសន្ទុកដើម្បីសង្គ្រោះជីវិត ។
បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿងកម្លាំងនគរបាលចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក រង់ចាំដោះស្រាយពេលក្រោយ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare