ករណីវាយសម្លាប់ស្ត្រីគម្នាក់ទម្លាក់ទឹកនៅស្រុកស្វាយទាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាសង្សារជនរងគ្រោះបានហើយ

(ស្វាយរៀង)៖ ករណីស្ត្រីគម្នាក់ដែលត្រូវបានជនសង្ស័យវាយសម្លាប់ទម្លាក់ទឹកប្រឡាយនៅស្រុកស្វាយទាប សមត្ថកិច្ចខេត្តស្វាយរៀង បានស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ មុខរបរជាមន្រ្តីឥណទានដែលជាសង្សារជនរងគ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សដេកស្លាប់ក្នុងទឹកប្រឡាយស្ថិតក្នុងភូមិព្រៃទទឹង ស្រុកស្វាយទាប ភ្លាមនោះលោកអធិការស្រុកបានបញ្ជាដល់កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍ និងក្រុមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យចុះពិនិត្យ ស្រាវជ្រាវភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់មានឈ្មោះ ប្រាក់ សារ៉េត ហៅភុក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមន្រ្តីឥណទាន មានទីលំនៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប មកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន និងបានយក ចិញ្ជៀន១វង់, កងដៃមួយឈុត, ខ្សែក និងទូរស័ព្ទមួយគ្រឿងពីជនរងគ្រោះ។

ក្រោយសួរនាំរួចរាល់ លោកអធិការស្រុកបានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញាដេីម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare