សកម្មភាពកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី នាំខ្លួនជនសង្ស័យឈ្មោះ ស៊ី លឿយ យកមកធ្វើការសាកសួរចម្លើយ

សកម្មភាពកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានលោកវរសេនីយ៍ឯក ឡាយ សុជីវ័ន្ត ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែងព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជុំវិញករណីប៉ុនប៉ងឃាតកម្ម ( បាញ់ដោយអាវុធកែច្នៃ ) លើអ្នកសារព័ត៌មាននៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង១៨:០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ រហូតកំណត់បានអត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យឈ្មោះ ស៊ី លឿយ យកមកធ្វើការសាកសួរនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare