រោងចក្រផលិតបារីរបស់ចិននៅខណ្ឌកំបូលនៅតែរក្សាភាពស្ងៀមស្ងាត់ សូមអគ្គនាយកដ្ឋានគយ និងរដ្ឋាករនិង(កបប)មិនហ៊ានចុះត្រួតពិនិត្យ តើឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញយល់យ៉ាងណាទាន?
(រាជធានីភ្នំពេញ)៖ អង្គភាពអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយរយៈកន្លងនៅចំណុចទីតាំងរោងចក្រផលិតបារីរបស់ចិន មហាជននិងអង្គការសង្គមស៊ីវិលមានការសង្ស័យចំពោះទីតាំងរោងចក្រផលិតបារីចិនមួយកន្លែងនេះកំពុងល្មើសច្បាប់ស្ថិតនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ច្បាប់ការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងគឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុនសហគ្រាសតែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងនឹងយកមកបើកបង្ហាញនោះគឺនៅមិនគ្រប់គ្រាន់នៅខ្វះឯកសារពាក់ព័ន្ធជាច្រើនទៀតដែលរោងចក្រផលិត និងចែកចាយនៅមិនទាន់បើកបង្ហាញដើម្បីឱ្យអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណៈក្នុងគោលបំណងបញ្ជាក់ទៅមហាជន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន (ក.ប.ប) គួរតែអនុវត្តច្បាប់ដែលបានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយដើម្បីបញ្ជាក់ពីសមត្ថភាពនៃស្ថាប័នដែលបានចែង និងប្រកាសជាសាធារណៈតែអ្វីដែលអង្គភាពសារព័ត៌មានយើងចង់បើកបង្ហាញនោះគឺក្លិនរបស់ថ្នាំរួមនិងសារធាតុញៀនមួយចំនួនដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាព និងកើតជំងឺមហារីកជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ពីមួយទៅមួយក្នុងការជំរុញឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តីតែគ្រាន់តែជារនាំងបិទបាំងបង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោផ្សេងៗជាច្រើន។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាកចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។ ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាស ឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឱ្យស្របតាមស្តង់ដានៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីមួយកន្លែងនេះកំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារីក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាមបង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធលំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិតក្នុងការផលិត និងចែកចាយ។
ជនបរទេសទាំងនោះបង្កើតទីតាំងក្នុងការផលិតងាយស្រួលនឹងបិទបាំងក្រសែភ្នែកអន្តរជាតិតែអ្វីដែលគួរឱ្យសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើងនឹងរងនូវការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចុះអធិការកិច្ចចំពោះទីតាំងខាងលើផងទានដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំថា ថ្នាក់ដឹកនាំខេត្តមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី និងកំពុងត្រូវថ្នាំសណ្តំរបស់ថៅកែរោងចក្រ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា «ក.ប.ប.» អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រឹះនៃច្បាប់ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋបានស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។