ក្រសួងបរិស្ថាន សូមធ្វើការបដិសេធព័ត៌មានបំផ្លើសខុសពីការពិតជាក់ស្តែង

ក្រសួងបរិស្ថាន សូមធ្វើការបដិសេធព័ត៌មានបំផ្លើសខុសពីការពិតជាក់ស្តែងទាំងនោះដោយមូលហេតុ៖
– ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមានយន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្មដើម្បីធានាបាននូវការការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។
– ក្រសួងបរិស្ថានបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុតព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាជំនួយក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បិសេសក្នុងគម្រោងរេដបូក(REDD+) ដោយជំរុញការអនុវត្តច្បាប់១០០ភាគរយ ដោយបានប្រើប្រាស់បច្ចេកវិទ្យា និងបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្រ្កាបបទល្មើសធនធានធម្មជាតិ។
– យន្តការសវនកម្មឯករាជ្យអន្តរជាតិបានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូននៃគម្រោងរេដបូក (REDD+) នៅកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំដើម្បីផ្ទៀងផ្ទាត់ឡើងវិញ។ ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះគឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជាកំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare