ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ភោធផ្លូវបេតុងមួយខ្សែប្រវែង ៤.៦០០ម៉ែត្រ និងអគារទីចាត់ការព្រមទាំងបណ្ណាល័យចំនួន ១ខ្នង ស្មើនឹង ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម ស ខេង ទីប្រឹក្សាឧត្តមព្រះមហាក្សត្រ
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងសរសៃដែក ចំនួនមួយខ្សែ ប្រវែង ៤,៦០០ម៉ែត្រ និងអគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ស្មើ២បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលស្ថិតក្នុងបរិវេណវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រមទាំងមានការពីរឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង សូមសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានមកចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង និងអគារទីចាត់ការ និង បណ្ណាល័យស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានផ្លូវបេតុងប្រវែង ៤.៦ ៤.៦០០ម៉ែត្រ ចំណាយថវិកាសរុបចំនួន (៥៨៤.៣៦៦USD) និងអគារទីចាត់ការ និងបណ្ណាល័យចំនួន ១ខ្នង ស្មើនឹង ២បន្ទប់ ចំណាយថវិកាសរុបចំនួន (៣៥.៣៩៤USD) និងសរុបថវិកាទាំងអស់ចំនួន (៦១៩.៧៦០USD)។
ឯកឧត្តម អភិសន្តិបណ្ឌិតបានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខបាននឹងកំពុងធ្វើការសម្រេចជោគជ័យនូវសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ និងជាពិសេសការកែទម្រង់រាជរដ្ឋាភិបាលឱ្យក្លាយទៅជារាជរដ្ឋាភិបាលឌីជីថលដោយផ្តោតយកកត្តាធនធានមនុស្សជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍន៍សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម អភិសន្តិបណ្ឌិត សូមកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះឯកឧត្តម ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង និងលោកជំទាវ និងឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ លោកជំទាវព្រមទាំងសហការរីក្រោមឱវាទ អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសនៅ ស្រុកបាភ្នំ ខេត្តព្រៃវែងយើង។
លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានលើកឡើងថា រដ្ឋបាលស្រុកបាភ្នំ សូមថ្លែងអរគុណចំពោះសម្តេចក្រឡាហោម ស ខេង ទីប្រឹក្សាឧត្តមព្រះមហាក្សត្រដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះនៅក្នុងស្រុកបាភ្នំ ក្នុងពេលដែលសម្តេចបានអញ្ជើញមកជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបឋមសិក្សានាគរង្សី និងបឋមសិក្សា ពងពស់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។ សមិទ្ធផលដ៏ល្អប្រសើរនេះគឺជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីមួយបន្ថែមទៀតដែលសម្តេចក្រហោមបានស្ថាបនាឡើងសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំដោយការចំណាយថវិកាផ្ទាល់ខ្លួនរបស់សម្តេចក្នុងការសាងសង់ដោយក្នុងនោះផ្លូវបេតុងសរសៃដែកចំនួន០១ខ្សែ ទំហំទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ប្រវែង៤.៦០០ម៉ែត្រ គឺចំណាយថវិកាសរុបចំនួន ៥៨៤.៣៦៦ដុល្លា (ប្រាំរយប៉ែតសិបបួនពាន់បីរយហុកសិបប្រាំមួយដុល្លាអាមេរិចគត់) និងអគារទីចាត់ការ និងបណ្ណាល័យចំនួន០១ខ្នង ស្មើនឹង០២បន្ទប់ដែលមាន ទំហំទទឹង៧ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣៥.៣៩៤ដុល្លា (សាមសិបប្រាំពាន់បីរយកៅសិបបួនដុល្លាអាមេរិចគត់) សរុបថវិកាទាំងអស់ចំនួន ៦១៩.៧៦០ដុល្លា (ប្រាំមួយដប់ប្រាំបួនពាន់ ប្រាំពីររយហុកសិបដុល្លាអាមេរិចគត់)៕