ឃាត់ខ្លួនជនជាតិចិន និងប៉ាគីស្ថានជិត២០០នាក់ពាក់ព័ន្ធនឹងការបើកល្បែងអនឡាញខុសច្បាប់

(រាជធានីភ្នំពេញ)៖ នៅ​ព្រលប់​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​នគរបាលនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបានចូលចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន និង​ប៉ា​គី​ស្ថានជិត​២០០​នាក់ពាក់ព័ន្ធ​នឹង​ការ​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់ក្នុង​ទីតាំង​អគារ​មួយ​កន្លែងស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពីមាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះថា ខ្លួន​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ចាប់​បង្ខាំង​នៅ​ក្នុង​អគារដើម្បី​ជំរិត​យក​លុយ សមត្ថកិច្ចកំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare