
មេប៉ុស្តិ៍ស្ទឹងមានជ័យ៣ និងអធិការនគរបាលខណ្ឌមានជ័យ ចេះលេងល្បិចស្ពិនភ្នែក ចុះទៅបង្អើលកន្លែងសង្វៀនបញ្ជល់មាន់ និងអាប៉ោង នៅភូមិទ្រា៤ តែអត់ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ និងអាប៉ោង នៅភូមិដំណាក់ធំ៣
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានមនុស្សកំពុងតែប្រមូលផ្តុំគ្នាជាច្រើន លេងល្បែងបញ្ជល់មាន់ និងអាប៉ោង នៅភូមិដំណាក់ធំ៣ ខណៈរាជរដ្ឋាភិបាល បានហាមមិនឲ្យមានការជួបជុំគ្នា លើសពី២០នាក់ ដើម្បីទប់ស្កាត់ការរីករាយដាលពីជំងឺ Covid-19។ ផ្ទុយទៅវិញ គេសង្កាតឃើញថា មានល្បែងស៊ីសងខុសច្បាប់មួយកន្លែង គឺសង្វៀនបញ្ជល់មាន់ និងអាប៉ោងដ៍ធំ កំពុងបើកលេងយ៉ាងស្បាយ និងមានមនុស្សប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះក ដែលអាជ្ញធរនឹងសមត្ថកិច្ចខណ្ឌមានជ័យ មិនទាន់ចុះទៅបង្ក្រាប។
បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសលួចលាក់បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស បញ្ជល់មាន់ អាប៉ោង និងល្បែងស៊ីសងផ្សេងៗទៀត ដើម្បីធានាបាននូវសុវត្តិភាពជូនពលរដ្ឋ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួន នៅមិនទាន់អនុវត្តន៍បាននៅឡើយ បែរជាបណ្ដែតបណ្ដោយឱ្យមានទីតាំងបង្កប់ល្បែងស៊ីសងទាំងនេះ កើតមានជាច្រើនកន្លែងបន្ថែមទៀត ហាក់ដូចជាផ្គើនបទបញ្ជារបស់សម្តេចតេជោទៅវិញ។
គួរំលឹកថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បានដាក់ចេញជាវិធានការក្ដៅ លើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់ នៅទូទាំងខណ្ឌ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។
ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
គួរំលឹកដែថា នៅរសៀលថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២០ ក្រោយពីទទួលបានការចុះផ្សាយព័ត៌មានមួយចំនួនថា មានល្បែងជល់មាន់នៅភូមិទ្រា៤ វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ខ្ញុំបាទ ឯម ភារី បានដឹកនាំកំលាំងចុះមកដីឡូទុកចោលមួយកន្លែង នៅភូមិទ្រា៤ ឃើញថា មានស្នាមដីឈួសឆាយលួចឆ្មក់ជល់មាន់ តែដោយពេលកំលាំងយើងទៅដល់ មិនឃើញមានលេងទេ មិនមានអ្វីដូចជាការហ៊ុមព័ទ្ធលេងឡើយ គឺមានតែដីទទេ ប្រហែលជាក្រុមនេះទឹមលួចលេង។
ពាក់ពន្ធ័នឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានបានទំនាក់ទំនងទៅលោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមាន៣ តាមទូរស័ព្ទកនៅម៉ោង១១ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីសុំការពន្យល់ លោកបានប្រាប់ថា «លោកកំពុងសុំគោលការណ៍ថ្នាក់លើ ដើម្បីចុះបង្ក្រាប រួចក៏បិតទូរស័ព្ទ»។
ដោយឡែក លោក ម៉េង វិមានតារា ប្របាប់អង្គភាពសារព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះថា «លោកទទួលបានហើយ ចាំលោកឲ្យមន្ត្រីប៉ុស្តិ៍ចុះធ្វើការ រួចក៏បិតទូរស័ព្ទ»។
បើទោះបីជាមានការលើកឡើង របស់លោក ឯម ភារី មេប៉ុស្តិ៍ស្ទឹងមាន៣ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានឆ្លើយយ៉ាងនេះក្តី ប៉ុន្តែ សង្វៀនបញ្ជល់មាន់ និងអាប៉ោងដ៍ធំនោះកំពុងបើកលេងយ៉ាងរំភើយ៕