ឯកឧត្តមបណ្ឌិត តុប នេត និងលោកជំទាវ ដឹកនាំក្រុមការងារចុះជួយឃុំទាំង១១ អញ្ជេីញចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី១០ ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ស្រុកស៊ីធរកណ្តាល
(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានអញ្ជើញដឹកនាំក្រុមការងារចុះជួយឃុំទាំង១១ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេរទេយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ៥៣អង្គ តំណាង ៥៣វត្ត ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ឃុំព្រៃដេីមថ្នឹង ស្រុកស៊ីធរកណ្តាល។
ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានទី១ ចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល ឯកឧត្ដម លោកជំទាវដែលជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១១ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន, ក្រុមការងារយុវជន, ក្រុមការងារចល័ត និងក្រុមការងារចលនាស្រ្តី ព្រមទាំងប្រជាពលរដ្ឋជាច្រេីនផងដែរ៕