ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យមេសាងក្នុងស្រុកមេសាងខេត្តព្រៃវែង
(ព្រៃវែង)៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងពិធី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យមេសាងស្ថិតនៅភូមិវាំងជុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួន សុភី ស សុខា។
ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកមេសាងនាពេលនេះដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អប្រសើរក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងបង្កើនជីវភាពក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ។
ពិធីនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត សមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាលក្រុង ស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធ និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមេសាងសរុបចំនួន ២,៨៦១រូប៕