ប្រតិបត្តិការតាមចាប់មុខសញ្ញាបាញ់សម្លាប់ និងចាប់ជម្រិត មាន២ទីតាំងផ្សេងគ្នា ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ ប្រតិបត្តិការតាមចាប់មុខសញ្ញាបាញ់សម្លាប់ និងចាប់ជម្រិត មាន២ទីតាំងផ្សេងគ្នា ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះប្រតិបត្តិការតាមចាប់មុខសញ្ញាបាញ់សម្លាប់និងចាប់ជម្រិតនៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មាន២ទីតាំងផ្សេងគ្នា ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ដោយសារដឹងសភាពការណ៍មិនស្រួល ក្រុមចាប់ជម្រិតនេះបានរត់គេចខ្លួនបន្តទៀត។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា នៅទីតំាងទី១ បានឆែកឆេររកឃើញគ្រឿងញៀន ២១កញ្ចប់ ហើយផ្ទះទីតំាងទី២ គ្មានឃើញអ្វីទេ ។
សូមរំលឹកផងដែរថា ហេតុការណ៍បាញ់ប្រហារ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ជាប៉ូលីសស្លាប់ កាលពីវេលាម៉ោង ០៩:៣០នាទី យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។