មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់ និងបុគ្គលម្នាក់ទៀតដែលឃាត់ខ្លួនដោយ ACU ត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនជាប់ចោទចំនួន ០២រូប គឺនៅពន្ធនាគារខេត្តកំពង់ធំដើម្បីបន្តចំណាត់ការតាមនីតិវិធី។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ជនជាប់ចោទ ២រូបនោះរួមមាន៖ ឈ្មោះ ហេ គឿន មុខរបរ ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍នៃរដ្ឋបាលក្រុងស្ទឹងសែន និងឈ្មោះ សែ សុងហេង មុខរបរ កសិករ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងករណី «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)» ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមក។

ឈ្មោះ ហេ ធឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍នៃរដ្ឋបាលក្រុងស្ទឹងសែន ត្រូវបានចោទប្រកាន់ពីបទពីបទ៖ «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» និង ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ត្រូវបានពីបទ «សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយូវត្បូង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយឆ្នាំ២០១០៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare