ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅសង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ដែលលេងចំកណ្តាលរាជធានីភ្នំពេញ ចាប់ផ្តើមដំណើការហើយ
(រាជធានីភ្នំពេញ)៖ បើយោងប្រភពច្បាស់ការបានឱ្យដឹងថា ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅសង្កាត់ ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ដែលលេងចំកណ្តាលរាជធានីភ្នំពេញ ចាប់ផ្តើមដំណើការហើយ ជារៀងរាល់ថ្ងៃដែលអ្នកលេងភ្នាល់ដាក់ប្រាក់ម្តងៗ “រាប់ពាន់ ម៉ឺនដុល្លារ” មិនតែប៉ុណ្ណោះ អ្នកលេងភ្នាល់ទឹកភ្លៀងសុទ្ធសឹងជាអាជីវករធំៗ ឧកញ៉ា អាជ្ញាធរ រួមនឹងសមត្ថកិច្ចមួយចំនួនតូចផងដែរ ដោយមេទឹកភ្លៀង គេប្រើប្រាស់ម៉ាស៊ីនភ្នាល់ឆ្លងដែនដល់ក្រៅប្រទេសជាមួយការប្រើវិទ្យុទាក់ទងទំនើបជាងសមត្ថកិច្ចទៅទៀត។
គួររំលឹកផងដែរថា ទីតាំងល្បែងទាំងនេះជាប្រភពដើមចមផ្តើមចេញឱ្យមានបទល្មើស កើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុតដែលពួកគាត់ទាំងអស់នោះ ជាអ្នកលេងល្បែងភ្នាល់សោះតែបែរជា ពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទងមានរហូតដល់រាប់ពាន់គ្រឿង។
ប្រភពបានបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា ម្ចាស់ទីតាំងបើកលេងភ្នាល់ទឹកភ្លៀងខាងលើឈ្មោះ (ហ៊ា សួរ) ដែលជាអ្នកមានអំណាចម្នាក់នៅក្រុងភ្នំពេញដែលជាអ្នកបើកលេងរាប់ឆ្នាំមកហើយឱ្យតែដល់រដូវភ្លៀងធ្លាក់ (ចាប់ពីខែ៤-ដល់ខែ៩) ទើបគេឈប់លេង។
អាស្រ័យហេតុនេះ សូមសំណូមពរដល់លោក ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការដាក់កម្លាំងចុះបង្ក្រាបទីតាំងខាងលើផងទានដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ៕