នារីដ៏ស្រស់ស្អាតម្នាក់បានបុកឃីង passapp បំពាក់ស្លាកលេខភ្នំពេញ 1IR-4328 តែត្រូវបានម្ចាស់កង់បីឌុបទៅកន្លែងស្ងាត់រួចក៏ហៅបក្សពួកម្នាក់មកធ្វើសកម្មភាពលូកលាន់បំពានរាងកាយ

(ភ្នំពេញ)៖ នៅវេលាម៉ោង ០៤:០០នាទីទៀបភ្លឺត្រូវនឹងថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ប្រភពព័ត៌មានបានបញ្ជាក់ថា មាននារីដ៏ស្រស់ស្អាតម្នាក់បានបុកឃីង passapp ដែលបំពាក់ផ្លាកលេខភ្នំពេញ 1IR-4328 បម្រុងនឹងទៅផ្ទះគ្រាន់តែឮថាភ្ញៀវស្រវឹងក៏ឌុបទៅកន្លែងស្ងាត់រួចក៏ហៅបក្សពួកម្នាក់ទៀត មកធ្វើសកម្មភាពលូកលាន់បំពានរាងកាយនារីជាភ្ញៀវក្រោយពីធ្វើសកម្មភាពហើយក៏ឌុបនារីភ្ញៀវមកទម្លាក់ចោលរួចក៏បើកpassapp រត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែនារីជាភ្ញៀវនៅទីតាំងកន្លែងហេតុបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនៅលើផ្លូវនោះទាំងយប់តែម្តង។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ហេតុការណ៍នេះកើតទ្បើងនៅតាមបណ្តោយផ្លូវ 271 សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រឿងដែលបុរសៗយើងតែងតែបារម្ភនឹងមិនឱ្យមិត្តស្រីខ្លួនដើរពេលយប់ម្នាក់ឯង ។ នារីម្នាក់ស្រវឹងបានហៅកង់បីឥណ្ឌាដើម្បីទៅផ្ទះប៉ះចំអ្នកបើកបន្លំហៅគ្នាមកលូកលាន់រាងកាយនាងដោយគ្មានញញើតនឹងច្បាប់សោះ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare