សមាគមគ្រឿងសម្អាង CCA គ្រោងបើកវគ្គសិក្ខាសាលានៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៣ខាងមុខនេះ

(រាជធានីភ្នំពេញ)៖ យោងសេចក្តីជូនដំណឹងលេខ ០១២/២៣ ស.ជ.ណ ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣ របស់សមាគមគ្រឿងសម្អាងCCA បានឱ្យដឹងថា នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ សមាគមនឹងមានវគ្គសិក្ខាសាលាមួយក្រោមប្រធានបទ ” ការគ្រប់គ្រងអាជីវកម្ម និង ជំរុញទីផ្សារតាមអនឡាញជំនាន់ថ្មីលើវិស័យគ្រឿងសម្អាង” ។ វគ្គសិក្ខាសាលានេះគេសង្កេតឃើញមាន វាគ្មិនល្បីៗដូចជា លោកសាស្រ្តាចារ្យ ចាន់ សេរី , លោក ឃីម ដានី និង លោក អ៊ឹង ឆាយគ័ង ដែលជាប្រធានសមាគមដែលនឹងឡើងមកចែករំលែកចំណេះដឹង និង បទពិសោធន៍ផងដែរ។

លិខិតជូនដំណឹងខាងលើនេះបានបន្តទៀតថា វគ្គសិក្ខាសាលានេះផ្តោតលើចំណុចសំខាន់ៗរួមមាន ៖     
ទី១.ជំនាញលក់ផលិតផល
ទី២.ជំនាញគ្រប់គ្រងអាជីវកម្ម
ទី៣.ជំនាញទីផ្សារលក់តាមអនឡាញ
ទី៤.យល់ដឹងអំពីបញ្ហាផ្លូវច្បាប់នានាជាពិសេស ការដំណើរការរបស់ក្រុមហ៊ុនឱ្យបានស្របតាមច្បាប់។

នេះជាឱកាសដ៏អស្ចារ្យសម្រាប់ម្ចាស់អាជីវកម្មចាស់ ថ្មី និងអ្នកកំពុងចង់បើករកស៊ីអាជីវកម្មលើវិស័យគ្រឿងសម្អាងឱ្យមកទទួលចំណេះដឹង  ជំនាញ និងបទពិសោធន៍ល្អៗពីវាគ្មិនយើង។

គួររំលឹកផងដែរថា កន្លងមកសមាគមគ្រឿងសម្អាង CCA បានបើកវគ្គបណ្តុះបណ្តាល ពិធីសំណេះសំណាល និងសិក្ខាសាលាជាច្រើនទាក់ទងនឹងផ្លូវច្បាប់នានាជាពិសេសហានិភ័យ ដំណោះស្រាយ និងវិធីការពារផ្សេងៗក្នុងវិស័យគ្រឿងសម្អាងសំដៅឱ្យសមាជិករបស់ខ្លួនទទួលបានចំណេះដឹង វិធីដោះស្រាយ និងវិធីការពារពេលមានហានិភ័យកើតឡើង ។

តើអ្នកប្រកបអាជីវកម្មក្នុងវិស័យគ្រឿងសម្អាងណាខ្លះគួរចូលរៀនវគ្គនេះ? ពិតណាស់វិស័យគ្រឿងសម្អាងមានជាច្រើនដូចជា សាប៊ូកក់សក់, សាប៊ូដុះខ្លួន, ឡេលាបខ្លួន , អាហារបំប៉ន , ថ្នាំចាក់ជាដើមសុទ្ធសឹងជាប្រភេទគ្រឿងសម្អាងដែលកំពុងពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ជាងនេះទៅទៀតនោះគឺ អ្នកប្រកបអាជីវកម្មក្នុងវិស័យគ្រឿងសម្អាងនាំចូល លក់បោះដុំ តំណាងចែកចាយទាំងតូចទាំងធំគួរមានចំណេះដឹងខ្លះៗអំពីវិស័យនេះជាពិសេសគឺការគ្រប់គ្រងអាជីវកម្ម និងចាត់ចែងដើម្បីឱ្យមុខរបររបស់ខ្លួនមួយនេះទទួលបានផលចំណេញ និងចេះវិធីការពារខ្លួននៅពេលមានបញ្ហាម្តងៗ។

គេសង្កេតឃើញមានអ្នកប្រកបអាជីវកម្មក្នុងវិស័យគ្រឿងសម្អាងនានាដូចជា ដេប៉ូចែកចាយ ឬ តំណាងលក់មួយចំនួនតែងតែជួបបញ្ហាជារឿយៗដូចជា សមត្ថកិច្ចចុះបង្ក្រាប ដកហូត ឬបិទសៀល ទំនិញរបស់ខ្លួនតែម្តងដោយតម្រូវឱ្យខ្លួនជាអ្នកបង់ប្រាក់ផាកពិន័យ និងយកច្បាប់ប្រវេទនានារបស់ផលិតផលទៅបង្ហាញសមត្ថកិច្ចជាដើម។

មហាជនតែងមានការងឿងឆ្លល់ថា ពួគគាត់គ្រាន់តែជាតំណាងចែកចាយ ឬជាដេប៉ូលក់ប៉ុណ្ណោះ ហេតុអ្វីមកត្រូវទទួលខុសត្រូវ ឬរ៉ាប់រង ផ្លូវច្បាប់ដ៏ធ្ងន់ធ្ងរបែបនេះ? មានពេលខ្លះជួបរឿងផ្ទួនៗពេកស្ទើរតែបាក់ទឹកចិត្តម្តងៗទាំងដែលខ្លួនពុំដឹងថា ការទទួលខុសត្រូវផ្លូវច្បាប់ទាំងនេះជាបន្ទុករបស់ម្ចាស់ប្រេន ឬអ្នកនាំចូលឡើង។ ទាំងនេះជាស្នៀតពិសេសៗ ដែលមានការចែករំលែកនៅក្នុងវគ្គសិក្ខាសាលារបស់សមាគមគ្រឿងសម្អាង CCA  ហើយមហាជនតែងរំពឹងទុកថា វគ្គសិក្ខាសាលាលើកនេះនឹងលើកយកដំណោះស្រាយ វិធីការពារនានាពេលតំណាងចែកចាយជួបបញ្ហាមកចែករំលែកដល់ម្ចាស់អាជីវកម្ម និងតំណាងចែកចាយនានាឱ្យបានចេះ និងប្រើប្រាស់ដើម្បីការពារមុខរបរដ៏តូចតាចរបស់ខ្លួនដើម្បីប្រកបរបរចិញ្ចឹមជីវភាពគ្រួសារជាដើម។

តើសិក្ខាសាលានេះ អ្នកចូលរួមអាចចោទសួរនូវសំនួររបស់ខ្លួន និងក្តីបារម្ភបានឬទេ? ហើយតើពេលមានបញ្ហាផ្លូវច្បាប់ តើសមាជិកអាចស្នើសុំឱ្យខាងសមាគមនេះជួយខ្លួនបានឬទេ? សំណួរទាំងនេះ អង្គភាពយើងខ្ញុំនឹងធ្វើបទសម្ភាសន៍ថ្នាក់ដឹកនាំសមាគជាបន្តនៅវគ្គក្រោយ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare