ល្បែងជល់មាន់តាមអនឡាញកំពុងពេញនិយមក្នុងក្រុងសៀមរាប

(ខេត្តសៀមរាប)៖ ថ្មីៗនេះគេសង្កេតឃើញថា ក្នុងក្រុងសៀមរាបកំពុងតែសំបូរទៅដោយល្បែងស៊ីសងជល់មាន់តាមអនឡាញដែលមាននៅក្នុងហាងកាហ្វេមួយចំនួនប៉ុន្តែគេពុំទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចុះបង្ក្រាបនៅឡើយទេ។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារអង្គភាពសារព័ត៌មានយើងខ្ញុំបានចុះទៅផ្តិតយករូបភាពនៅតាមហាងកាហ្វេមួយចំនួនដូចជា នៅតារាងបាល់ជិតប៉ុស្តិ៍សង្កាត់ស្លរក្រាម, សង្កាត់ស្វាយដង្គំ , ជិតវត្តត្រាំនាគ, នៅហាងកាហ្វេក្នុងបុរីសៀងណាំ, នៅក្រោយផ្សារលើមាន២កន្លែង។ល។

ក្នុងនោះដែរក៏មានមហាជនជាច្រើនកំពុងតែមានការងឿងឆ្ងល់ថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្ត្រីបានចេញបទបញ្ជាយ៉ាងដាច់ណាត់ហើយថា មិនឱ្យមានល្បែងស៊ីសងទេក្នុងមូលដ្ឋាននីមួយៗចុះហេតុអ្វីក៏សមត្ថកិច្ចក្នុងមូលដ្ឋានមិនគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ? បែរជាបណ្តែតបណ្ដោយឱ្យកើតមានល្បែងស៊ីសងទៅវិញ។

បើយោងតាមប្រភពខ្លះបានបង្ហើបឱ្យដឹងថា
ទី១.សង្កាត់ស្វាយដង្គំ
ទី២.សង្កាត់គោកចក
ទី៣.សង្កាត់ស្លក្រាម
ទី៤.សង្កាត់សាលាកំរើក
ទាំង៤សង្កាត់នេះសុទ្ធតែជាល្បែងស៊ីសងទាំងអស់មិនថាកន្ទុយលេខឬក៏មាន់អនឡាញនោះទេទាំង៤សង្កាត់នេះគ្រប់គ្រងដោយលោកខ្លាទាំងអស់។

បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋនិងបានចុះផ្តិតយករូបភាពហើយនោះ អង្គភាពសារព័ត៌មានយើងខ្ញុំក៏បានរាយការណ៍ជូនលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបខណ:នោះលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបបានថ្លែងថាចាំឱ្យកម្លាំងប៉ុស្តិ៍ទៅមើល។

ដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំក៏ដូចជាមហាជនជាច្រើនកំពុងរងចាំមើលការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចហើយសង្ឃឹមយ៉ាងមុតមាំថាសមត្ថកិច្ចនឹងបង្ក្រាបទីតាំងល្បែងស៊ីសងទាំងអស់នេះជាក់ជាមិនខាន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare