ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិកាដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន ៦គ្រួសារ រស់នៅក្នុងស្រុកជលគិរី

កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន ៦គ្រួសារ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ក្នុងស្រុកជលគិរី និងមានការចូលរួមពីក្រុមការងារដោះស្រាយទំនាស់របស់ខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តម នៃ ចារី បានមានប្រសាសន៍ថាៈ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដើម្បីដោះស្រាយបញ្ហាទំនាស់ក្នុងរយៈពេលខ្លីឱ្យចប់នៅចុងខែវិច្ឆិកានេះ ការដោះស្រាយដោយ ឆន្ទៈ ដោយអព្យាក្រិត ឈរលើគោលការណ៍ច្បាប់ ក្នុងនោះអ្នកដោះស្រាយមិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងទំនាស់ទាំងអស់ទើបយើងដំណើរការដោះស្រាយទំនាស់ទទួលបានជោគជ័យ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare