ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញក្នុងខណ្ឌដូនពេញ ផ្លូវ១៥ ក្នុងសង្កាត់ផ្សារចាស់ បើកឡើងវិញមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញមួយកន្លែងបើកទទួលភ្ញៀវប្រុស-ស្រី ក្មេង-ចាស់ចូលលេងយ៉ាងគគ្រឺកគគ្រេងហាក់មិនខ្លាចញញើតនឹងសមត្ថកិច្ចសោះឡើយ ដែលទីតាំងស្ថិតតាមបណ្ដោយផ្លូវ១៥ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជុំវិញករណីល្បែងស៊ីសងខាងលើនេះកន្លងមកក៏ធ្លាប់មានពលរដ្ឋបានស្នើឱ្យសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាល លោក ជា ខេម៉ា អភិបាលនៃគណ:អភិបាលខណ្ឌ លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌជួយចុះពិនិត្យទីតាំងខាងលើនេះផងដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះផងជាពិសេសរក្សានៅពាក្យស្លោក ភូមិ-ឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់ និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាលដាក់ជូនឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានីតម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំបានធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាណាមួយញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគី ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare