ទំនាស់ពាក្យសម្តីជាមួយអ្នកជិតខាងជួលបន្ទប់ក្បែរគ្នាក្លាយជាការបាញ់ប្រហារគ្នាកណ្តាលរាត្រី ម្នាក់ចូលដេកគុក ពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់

លោកស័ក្តិ៥ ប្រធានសាខាប្រមូលថវិកានៃនាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញកិច្ចក្រសួងមហាផ្ទៃ លោក សយ សុផានី អាយុ៥៩ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយដកកាំភ្លើងបាញ់គូទំនាស់ពីរនាក់ប្តីប្រពន្ធរបួសធ្ងន់(ប្តីត្រូវ៣គ្រាប់ និងប្រពន្ធត្រូវជើង១គ្រាប់) កាលពីយប់មិញ នៅភូមិព្រែកប្ញស្សីលិច សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។

បើតាមប្រភពថា នៅមុនពេលកើតហេតុ ខណៈលោកស័ក្តិ៥ កំពុងអង្គុយសរសេររបាយការណ៍ក៏ស្រាប់តែពីរនាក់ប្តីប្រពន្ធជិះ Pass app ប្តីអ្នកបើកបានចតផាស់អាប់ហើយដើរទៅធាក់ទ្វារផ្ទះទាំងអាការៈស្រវឹង ប្រពន្ធក៏ស្រវឹង និងស្រែកឡូឡាជេរលោកស័ក្តិ៥ បង្កជាជម្លោះពាក្យសម្តីខ្លាំងរហូតជនដៃដល់ទាញកាំភ្លើងបាញ់ទៅលើពីរនាក់ប្តីប្រពន្ធតែម្តង។

ពេលនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះជាប្តីឈ្មោះ ស៊ាង តូម៉ា អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី និងប្រពន្ធឈ្មោះ ជា សុភី អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare