ចលនា​យុវជន​ចីរភាព​បរិស្ថាន​បន្ដចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​ 

(ភ្នំពេញ​)៖​ ស្របតាម​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ចលនា​យុវជន​ចីរភាព​បរិស្ថាន​ ភាព​ស្អាត​នៃ​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​បាន​បន្ដ​សកម្មភាព​ប្រមូល​ និង​វេចខ្ចប់​សំណល់​សំរាម​ប្លាស្ទិក​តាម​ដងផ្លូវ​ដេីម្បី​ប្រយុទ្ធប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​ ក្នុង​ន័យ​ជំរុញ​ភាព​ស្អាត​ លុបបំបាត់​កាកសំណល់​ប្លាស្ទិក​តាម​ដងផ្លូវ​ និង​បង្កើត​បាន​ជា​ចលនា​ និង​ស្មារតី​ឱ្យ​យុវជន​ស្រលាញ់​បរិស្ថាន​ ការពារ​បរិស្ថាន​ សំដៅលេី​សុខមាលភាព​ប្រជាពលរដ្ឋ​ស្ថិត​នៅភូមិ​ទួលពង្រ​ សង្កាត់​ចោម​ចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៥​។ 

ដូច​ទៅនឹង​យុទ្ធនាការ​ “កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​បាន​”​ គឺ​ជា​យុទ្ធនាការ​ជំរុញ​ស្មារតី​ បណ្ដុះ​ផ្នត់គំនិត​ និង​ជា​ចលនា​ឱ្យ​ សិស្សានុសិស្ស​ យុវជន​-យុវនារី​ចូលរួម​ ការទុក​ដាក់​សំណល់​សំរាម​ ការសម្អាត​ ប្រមូល​ វេចខ្ចប់​ សំណល់​សំរាម​តាម​ដងផ្លូវ​។ 

សូម​បញ្ជាក់​ផង​ដែរថា​ សកម្មភាព​យុវជន​ចីរភាព​បរិស្ថាន​ ដែល​បាន​ប្រមូល​ និង​វេចខ្ចប់​សំរាម​ស្ថិត​នៅភូមិ​សង្កាត់​ខាងលេី​មាន​ការចូលរួម​ប្រមាណ​ចំនួន ១១នាក់​ ដែលជាយុវជន​ស្ម័គ្រចិត្ត​ និង​ជា​យុវជន​ស្រឡាញ់​បរិស្ថាន​ភាពស្អាត។ 

ជាចុងក្រោយ​ យុវជន​ចីរភាព​បរិស្ថាន​ សូម​សំណូមពរ​ ប្រជាពលរដ្ឋ​ និង​យុវជន​ សូម​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លាស្ទិក​។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare