
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី០២នាក់ ក្រោយបង្កហិង្សាយ៉ាងសាហាវលើនារីម្នាក់ពាក់ព័ន្ធករណីស្នេហាត្រីកោណ
(ភ្នំពេញ)៖ នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
ជនសង្ស័យឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ មុខរបរ លក់អាគុយ និង ឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ មុខរបរ លក់ដូរ។ ជនរងគ្រោះ ឈ្មោះ ចាប ចន្ដា អាយុ៤០ឆ្នាំ សម្ភារខូចខាត៖ រថយន្ត០១គ្រឿង។
ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕