ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត និងរថយន្តបានកើតឡើងលើបណ្ដោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ៩៥ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
(ព្រៃវែង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលវេលាម៉ោង ០៤:១៣ នាទី នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៨ នៅចន្លោះគីឡូម៉ែត្រលេខ ៩៥ ស្ថិតនៅក្នុងភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ករណីនេះបានបង្កឡើងរវាងរថយន្តសាំយ៉ុងដឹកបន្លែជាមួយនឹងរថយន្តខ្នាតយក្សវេរអង មិនស្គាល់ពណ៌ មិនស្គាល់ស្លាកលេខបានធ្វើដំណើរទៅបាត់ស្រមោល បន្សល់ទុកនៅតែតៃកុងរថយន្តសាំយ៉ុងដឹកបន្លែដែលជាប់នៅក្នុងកាប៊ីនរថយន្ត ដង្ហើយហៅសុំជំនួយអន្តរាគមន៍ដល់ខ្លួនដែលកំពុងតែជាប់ក្នុងកាប៊ីនរថយន្ត ដ៏សែនរន្ធត់បើយោងតាមការរៀបរាប់របស់ជនរងគ្រោះដែលជាប់នៅក្នុងកាប៊ីននោះបានបញ្ជាក់ថា គេមានឈ្មោះលីហ័រ មានទីលំនៅភូមិ ប្រមូលដុំ ស្រុកកំចាយមារខេត្តព្រៃវែង។ មុនពេលកើតហេតុគឺរថយន្តខ្នាតយក្សបានបើកស្របទើសគ្នាពីលិចទៅកើត ខ្លួនក៏បានវ៉ាជេកចេញពីរក្រលង របស់ខ្លួនឡើងមិនផុតរួចរថយន្តវេអងបានកៀបឱ្យប៉ះរថយន្តរបស់ខ្លួនខាងស្ដាំរុញផ្អាប់រថយន្តខ្លួនឱ្យក្រឡាប់ផ្ងារជើងចំកណ្ដាលទ្រូងផ្លូវតែម្ដង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់មជ្ឈដ្ឋានអ្នកធ្វើដំណើរតាមដងផ្លូវនេះ។ ក្រោយពីមានការសុំជំនួយពីជនរងគ្រោះស្រែកអន្តរាគមន៍ឱ្យជួយដល់ខ្លួនទើបមានក្រុមរថយន្តជាច្រើនគ្រឿងបានបើកមកវាងហើយមិនបានចូលសង្គ្រោះមនុស្សដែលជាប់ក្នុងរថយន្តលោកឡើយប៉ុន្តែក្រោយមកមានជនជាតិចិន ៣នាក់បានសម្រេចចិត្តឈប់រថយន្តរួចជួយ ដល់មនុស្សដែលកំពុងតែស្រែករកជំនួយនោះ។ ពួកគេក៏បានជួយគាស់បង្ហើបទ្វារដើម្បីសម្រាលដល់ការដកដង្ហើមរបស់ជនរងគ្រោះនៅក្នុងកាប៊ីនរថយន្តនោះបន្ទាប់មកក៏មានប្រជាពលរដ្ឋយើងធ្វើដំណើរតាមបងផ្លូវបាន រកឧបករណ៍ជួយគាស់យកមនុស្សចេញឱ្យផុតពីគ្រោះថ្នាក់នេះផងដែរ។