អនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមនៅក្រុងកំពង់សោម

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តបានដឹកនាំតំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមមួយកន្លែងដែលស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្តបានណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្តដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ លោក ក៏បានស្នើដល់វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់គតិយុត្តិនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

យោងតាមរបាយការណ៍របស់ម្ចាស់សំណើបានឱ្យដឹងថា​រោងចក្រផលិតគ្រឿងសង្ហាររឹមនឹងមានតម្រូវការកម្លាំងពលកម្មប្រមាណជា ៨០នាក់ និងមានទិសដៅផលិត និងផ្គត់ផ្គង់តម្រូវការក្រៅប្រទេសផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានចុះពិនិត្យដំណើររោងចក្រផលិតទឹកថ្នាំគូសគំនូរ និងរោងចក្រផលិតស៊ុមរូបថតដែលទទួលបានការផ្តល់ការលើកទឹកចិត្តពីអនុគណៈកម្មាធិការវិនិយោគខេត្តក្នុងយន្តការតាមដានថែទាំសម្របសម្រួលជូនអ្នកវិនិយោគដើម្បីស្តាប់ និងប្រមូលធាតុចូលពីវិនិយោគិនផ្ទាល់អំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare