
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រ័យ៍គណៈកម្មាធិការកណ្តាលទទួលបន្ទុកខេត្តកំពង់ចាមរួមទាំងប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក ថ្នាក់ខេត្ត ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់គឺបានអញ្ជើញជួបសំណេះសំណាល និងបាន ភ្លក់រសជាតិភោគផល ដំណាំផ្លែឈើជាពិសេសគឺដំណាំផ្លែពោតជាមួយសមាជិក សមាជិកា ស.ស.យ.ក. ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ក្នុងការស្ម័គ្រចិត្តខិតខំប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយក្រោមឆន្ទៈចូលរួមកិច្ចការងារសង្គមទាំងការជួបជុំសប្បាយរីករាយនិងការជួយជ្រោមជ្រែងក្នុងកិច្ចការងារផ្សេងដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាជាពិសេសការរួមចំណែកសម្រួលបន្ទុករាជររដ្ឋាភិបាល ក្នុងវិបត្តិកូវីដ-១៩ នាពេលកន្លងមក។ បន្ទាប់ពីមតិសំណេះសំណាល ឯកឧត្តមប្រធាន និងសមាជិក សមាជិកាទាំងអស់បានអញ្ជើញទស្សនា និងចូលរួមភ្លក់រសជាតិនូវដំណាំផ្លែឈើជាពិសេស ដំណាំផ្លែពោតដូចជា ពោតស្ងោរ ពោតដុត ពោតអាំង ពោតចៀន បង្អែមពោតជាដើមដែលបង្កើតនូវបរិយាកាស និងអនុស្សាវរីយ៍សប្បាយរីករាយជាមួយគ្រួសារសមាជិក សមាជិកា ស.ស.យ.ក ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។